នយោបាយ

លោក គង់ គាំ ចេញមុខប្រឆាំង បនទាំង៣ សម រង្ស៊ី អេង ឆៃអ៊ាង និង​ មូរ សុខហួ (មានវីដេអូ)

ភ្នំពេញ ៖ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) លោក គង់ គាំ បានប្រកាសប្រឆាំង នឹងផែនការបន ទាំង៣ ដែលរួមមាន លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ។

ផែនការដែលលោក គង់ គាំថានោះ គឺពួកគាត់បានលើក ផែនការដកសន្តិភាព ហ៊ុន សែន ចេញ ដាក់សន្តិភាពពួកគេចូល។

អតីតមនុស្សជំនិត លោក សម រង្ស៊ីរូបនេះ បានលើកឡើងក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ថា ជិត២០ឆ្នាំ (មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស) ធ្លាប់រួមសុខរួមទុក្ខជាមួយគណបក្សកាន់អំណាច (CPP) ក្នុងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ ។ ប៉ុន្តែជាង២០ឆ្នាំ (ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស) ធ្លាប់រួមសុខរួមទុក្ខ ជាមួយគណបក្សប្រឆាំង ក្នុងតួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់ដែរ ។

លោកថា ពេលនេះ បន្តជាប្រធានកិត្តិយស របស់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សប្រឆាំងថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី ។ លោកយល់ឃើញថា មានសែនឥតស៊ីអាចបាន តែមានស៊ីឥតសែនវិញ គឺមិនអាចបានសោះឡើយ ។

ប្រធានកិត្តិយសរបស់គណបក្សឆន្ទៈខ្មែរថ្មី លោក គង់ គាំបញ្ជាក់ថា លោក សម រង្ស៊ី លោកស្រី មូរ សុខហួ និងលោក អេង ឆៃអ៊ាង (បនបីនាក់) លើកផែនការថា ដកសន្តិភាព សម្តេច ហ៊ុន សែន ចេញ ដាក់សន្តិភាពពួកគេ ចូលធ្វើឲ្យលោកមើលឃើញភ្លាម ពីការដកចេញនូវស្ថេរភាព ការអភិវឌ្ឍដែលនៅជួបបញ្ហាខ្លះ ឲ្យបែរទៅជាបញ្ហាបំផ្លាញ ការអភិវឌ្ឍយ៉ាងធ្ងន់ធ្ងរ ទូលំទូលាយ ហើយបាត់បង់ស្ថេរភាព សន្តិភាពទាំងស្រុងតែម្តង ។

លោកឲ្យដឹងទៀតថា “គណបក្សឆន្ទៈខ្មែរដែលភាគច្រើន ជាអតីតសមាជិក CNRP និងអ្នកគាំទ្រឲ្យមានការផ្លាស់ប្តូរ ជាវិជ្ជមាននៅកម្ពុជា សូមចេញមុខបដិសេធផែនការ ពិសពុលរបស់បនបីនាក់ ហើយបន្តធ្វើជាដៃគូរជួយការពារ និងអភិវឌ្ឍន៍កម្ពុជា លើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ (កសិករ កម្មករ ពាណិជ្ជករ និងពលករ…) ដើម្បីស្ថេរភាព សន្តិភាព ចេរកាលតទៅ” ៕

Facebook Comments

To Top