អន្តរជាតិ

រដ្ឋមន្រ្តីការ បរទេសវៀតណាម នឹងធ្វើទស្សនកិច្ចកូរ៉េខាងជើង នៅក្នុងខែនេះ

បរទេស៖រដ្ឋមន្ត្រីការ បរទេស វៀតណាម លោក Pham Binh Minh តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេស កូរ៉េខាងជើង នៅមុនជំនួបកំពូល ដែលគ្រោងទុក រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ នៅចុងខែនេះ។

មន្ត្រីនាំពាក្យវៀតណាមមួយរូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះ ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសវៀតណាម គ្រោងធ្វើទស្សនកិច្ចប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ។

គួរបញ្ជាក់ថា ស្របពេលដែលប្រទេសវៀតណាម ត្រៀមរៀបចំសម្រាប់ជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងនោះ គំរូកំណែទម្រង់របស់វៀតណាម តាមសេចក្តីរាយការណ៍ កំពុងតែត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយថា ជាផ្លូវសេដ្ឋកិច្ច សម្រាប់ឲ្យប្រទេសកូរ៉េខាងជើង ដែលក្រីក្រនិងឯកោ យកជាគំរូដើរតាម៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top