សន្តិសុខ និង សង្គម

រដូវកាលស្រ្តរប៊ែរី ត្រឡប់មកវិញហើយ នៅហាងការ៉េម ស្វិនសិន

ភ្នំពេញ ៖ ក្នុងរដូវកាលនេះ ត្រូវបានគេទទួលស្គាល់ថា ជារដូវកាលផ្លែស្រ្តរប៊ែរីស្រស់ ហើយនៅតាមទីផ្សារក៏សង្កេតឃើញ ផ្លែស្រ្តរប៊ែរីកំពុងដាក់លក់ជាច្រើន ដែលចំណុចនេះ ហាងការរ៉េម ស្វិនសិន ក៏បានដាក់លក់ការ៉េមថ្មីញាំជាមួយផ្លែស្រ្តរប៊ែរីស្រស់ ដើម្បីបំពេញតម្រូវការអតិថិជន ។

ស្វិនសិន ជាម៉ាក់មួយ ក្នុងចំណោមម៉ាក់ ហាងអាហារល្បីៗ ទាំងប្រាំរួមមាន ៖ ដឺភីហ្សា ខមផេនី ការ៉េម ដេរីឃ្វីន កាហ្វេ ខូសស្តារ នំដូហ្វណាត់ និងកាហ្វេ គ្រឹសស្ពី និងបាប៊ីឃ្យូ ផ្លាហ្សា ដែលទិញសិទ្ធិផ្ដាច់មុខ និងបើដំណើរការនៅកម្ពុជា ដោយក្រុមហ៊ុន អី អេហ្វ ជី(EFG) ដែលបច្ចុប្បន្នមានជាង ៦០៥៧ហាង ទូទាំងប្រទេសផងដែរ។

លោកស្រី ថា សុខាវត្ដី ប្រធានស្ដីទីគ្រប់គ្រងប្រចាំហាងការ៉េមស្វិនសិននៅកម្ពុជា បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំ ហាងការ៉េមស្វិនសិន តែងតែណែនាំ ការ៉េមថ្មីបែបស្រ្តរប៊ែរីស្រស់ៗ ទៅកាន់អតិថិជន ដើម្បីជាតម្រូវការបន្ថែមនៅអំឡុងពេលផ្លែស្រ្តរប៊ែរីស្រស់ៗ ។ អ្វីដែលប្លែកសម្រាប់ការ៉េមនេះ គឺត្រង់ថា អតិថិជនអាចញាំការ៉េមរសជាតិស្រ្តរប៊ែរី ជាមួយផ្លែស្រ្តរប៊ែរីស្រស់ៗតែម្ដង និងមានតម្លៃចាប់ពី១ម៉ឺនរៀលតែប៉ុណ្ណោះ”។

លោកស្រីបញ្ជាក់ថា រស់ជាតិការ៉េមមានផ្ដល់ជូនតែនៅក្នុងរដូវកាលនេះតែប៉ុណ្ណោះ ហើយមានតែម្តងក្នុងមួយឆ្នាំ ដូច្នេះកុំឲ្យខកខាន ទៅសាករស់ជាតិទាំងអស់គ្នា។ ក្រៅពីនេះ ការ៉េមប៊ីងស៊ូរបស់ស្វិនសិន ក៏បានណែនាំប៊ីងស៊ូថ្មីបន្ថែមទៀត ជាមួយផ្លែស្រ្តរប៊ែរីស្រស់ៗផងដែរ។

លោកស្រីសង្កត់ធ្ងន់ថា ដើម្បីផ្ដល់នូវបទពិសោធន៍ថ្មីៗ សម្រាប់អតិថិជន ហាងការ៉េមស្វិនសិន តែងតែមានការ៉េម រសជាតិទៅតាមតម្រូវការរបស់ផ្លែឈើនីមួយៗ ។ ហាងការ៉េម ស្វិនសិន នឹងធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើនទៀត ជាមួយផលិតផលថ្មីរបស់ខ្លួន ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីអតិថិជនក្នុងឆ្នាំ២០១៩ ក្នុងសម័យការ៉េមនិងបង្អែមមួយនេះ។
ចំណែកកញ្ញា បូផា ជាអតិថិជនប្រចាំហាងការ៉េម ស្វិនសិន បានឲ្យដឹងថា “ហាងការ៉េមស្វិនសិន តែងតែមានការ៉េមថ្មីជានិច្ច សម្រាប់អតិថិជន ដូចជាការ៉េមបែបផ្លែស្រ្តរប៊ែរីស្រស់នេះអីចឹងគឺវា មានរសជាតិឆ្ងាញ់ និងប្លែកមាត់តែម្ដង។ នាងខ្ញុំតែងតែទទួលបាននូវរសជាតិការ៉េមថ្មី ៗជាច្រើនដែលហាងការ៉េមដទៃគ្មាន ដូចជាការ៉េមខ្ទះក្ដៅ និងប៊ីងស៊ូជាដើម”៕ ដោយ៖ធី លីថូ

 

Facebook Comments

To Top