អន្តរជាតិ

រងរបួស១២នាក់ ក្រោយហេតុការណ៍ រថភ្លើងធុនស្រាល បុកគ្នានៅក្រុងប៉ារីស

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ថា ក្រុមពន្លត់អគ្គីភ័យ បាននិយាយថា រថភ្លើងធុនស្រាលដ៏កម្រមួយនៅភាគខាងត្បូង នៃភាគនិរតីទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃចន្ទ បានបណ្តាលឱ្យមនុស្ស១២នាក់ រងរបួស។

អ្នកនាំពាក្យ ក្រុមហ៊ុនដឹកជញ្ជូន RATP របស់ក្រុងប៉ារីសបានប្រាប់ ទីភ្នាក់ងារព័ត៌មាន AFP ថា វាមិនត្រូវបានគេដឹង ថាតើ ហេតុការណ៍អ្វីដែលបណ្តាលឱ្យកើតមានឡើនៅស្ថានីយ២ នៅក្នុងទីក្រុង Issy-les-Moulineaux បន្ទាប់ពីម៉ោង៩យប់ (ត្រូវនឹងថ្ងៃអង្គារ នៅម៉ោង៤ព្រឹក ម៉ោងនៅសិង្ហបុរី) ។

អ្នកនាំពាក្យរូបនេះបាន និយាយថា រថភ្លើង២គ្រឿងបានបុកគ្នា ជាមួយអ្នកដំណើរនៅលើនោះ។ វាហាក់ដូចជារថភ្លើង មួយនៅពីមុខ មានស្ថានី និងមួយទៀតបានធ្លាក់ចូលពីខាងក្រោយ ។

អ្នកពន្លត់អគ្គីភ័យម្នាក់ បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈដែល១១នាក់ទៀតរងរបួសធ្ងន់ធ្ងរបំផុត ។ អ្នកនាំពាក្យសេវាកម្មពន្លត់អគ្គីភ័យ បាននិយាយដូច្នេះ បន្ទាប់ពីប្រតិបត្តិការសង្គ្រោះ បានបញ្ចប់។ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top