ព័ត៌មានជាតិ

មន្ត្រីរាជការចំណាយលុយ ព្យាបាលទឹកនោមផ្អែម និងលើសឈាម ប.ស.ស នឹងពិនិត្យលទ្ធភាពសងវិញ

ភ្នំពេញ៖ មន្ត្រីរាជការដែលចំណាយថវិកាព្យាបាលរោគទឹកនោមផ្អែម និងជំងឺលើសឈាម នៅតាមបណ្តាមន្ទីរពេទ្យនាពេលកន្លងមក អាចមកយកវិក្កយបត្រទៅការិយាល័យសំណង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នឹងពិនិត្យលទ្ធភាពសងលុយជូនវិញ។

យោងតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងថា “ដំណឹងល្អមួយចាប់ពីខែកុម្ភៈ២០១៨ មកដល់បច្ចុប្បន្ន មន្ត្រីរាជការដែលចំណាយលុយព្យាបាលរោគទឹកនោមផ្អែម និងជំងឺលើសឈាម នៅតាមមន្ទីរពេទ្យ ប.ស.ស អាចមកយកវិក្កយបត្រទៅការិយាល័យសំណង ប.ស.ស ដែលនឹងពិនិត្យ លទ្ធភាពសងជូនវិញ”៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top