អន្តរជាតិ

ភាគហ៊ុនកូរ៉េខាងត្បូង កើនឡើងខណៈមហាអំណាច អាមេរិក-ចិន កំពុងចរចា ពាណិជ្ជកម្មឡើងវិញ

សេអ៊ូល៖ ភាគហ៊ុនកូរ៉េខាងត្បូង បានចាប់ផ្តើមកើនឡើងខ្ពស់ នៅថ្ងៃអង្គារនេះ ខណៈវិនិយោគិនកំពុងរង់ ចាំលទ្ធផល នៃកិច្ចពិភាក្សាពាណិជ្ជកម្ម រវាងមហាអំណាចអាមេរិក និងចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សន្ទស្សន៍ជួញដូរភាគហ៊ុនកូរ៉េ KOSPI បានកើនឡើង ១,០៥ ពិន្ទុឬ ០,០៥ ភាគរយស្មើនឹង ២,១៨១,៨៧នៅក្នុង ១៥នាទីដំបូងនៃការជួញដូរ។

ផ្សារហ៊ុន Samsung អេឡិចត្រូនិកបានរក្សាលំនឹង និង SK hynix ដែលជាភាគហ៊ុនធំទី២ លើសន្ទស្សន៍ជួញដូរភាគហ៊ុនកូរ៉េ KOSPI បានកើនឡើង០,៨១ ភាគរយ។

ប៉ុន្តែលោក Kakao ដែលជាប្រតិបត្តិករកម្មវិធីទូរស័ព្ទចល័តទី១ របស់ប្រទេសនេះ បានធ្លាក់ចុះ ២,៣០ភាគរយ និង Naver ដែលជាប្រតិបត្តិករអ៊ិនធឺណិតធំបំផុតបានខាតបង់ ១,៩៩ភាគរយ រូបិយប័ណ្ណកូរ៉េខាងត្បូង បានជួញដូរនៅតម្លៃ ១,១២៦,៤៥វ៉ុនប្រឆាំងនឹងប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះ ១,៧៥ វ៉ុនពីវគ្គជួញដូរមុន៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top