អន្តរជាតិ

ផែនការលោក ពូទីន ធ្វើរុស្ស៊ីឲ្យក្លាយជា កំពូលសេដ្ឋកិច្ចមួយ ក្នុងពិភពលោក នឹងចំណាយប្រាក់ ជាង៣០០ពាន់លានដុល្លារ

បរទេស៖រដ្ឋាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន មានគម្រោងចំណាយប្រាក់ជិត៤០០ពាន់លានដុល្លារ ដើម្បីកែសម្រួលសេដ្ឋកិច្ចរុស្ស៊ី កាន់បន្ថយភាពក្រីក្រ និងជួសជុលហេដ្ឋារចនាសម្ពន្ធដែលចាស់ទ្រុឌទ្រោម។

នៅពេលលោកបានឈ្នះឆ្នោតជាថ្មីម្តងទៀត នៅក្នុងខែឧសភាឆ្នាំមិញ លោក ពូទីន បាននិយាយយ៉ាងលម្អិតពីគោលបំណងរបស់លោក ក្នុងការអភិវឌ្ឍប្រទេសរុស្ស៊ី ឲ្យមានឈ្មោះក្នុងមហាអំណាចសេដ្ឋកិច្ចកំពូលៗទាំង៥ក្នុងពិភពលោក ដែលត្រូវធ្វើការវិនិយោគក្នុងវិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី បានចេញនូវរបាយការណ៍មួយ ដែលនិយាយយ៉ាងលម្អិតអំពីជំហានចំនួន១២នៃផែនការនោះ ដោយមានចំនួនទឹកប្រាក់ចំណាយសរុប៣៩១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top