អន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង ពង្រឹងការអំពាវនាវ ឱ្យមានវិធានការ “ដែលត្រូវគ្នា” ពីវ៉ាស៊ីនតោន មុនពេលកិច្ចប្រជុំកំពូល

សេអ៊ូល៖ បណ្តាញផ្សាយព័ត៌មាន របស់កូរ៉េខាងជើង បានបង្កើនការអំពាវនាវ ឱ្យមានវិធានការ “ដែលត្រូវគ្នា” រួមទាំងការលុបបំបាត់ ឬការដកទណ្ឌកម្មពីសហរដ្ឋអាមេរិក នៅពេលមេដឹកនាំរបស់ ប្រទេសទាំងពីរ នឹងរៀបចំកិច្ចប្រជុំកំពូល លើកទី២ នៅចុងខែនេះ។

គេហទំព័រ Uriminzokkiri ដែលជាភ្នាក់ងារឃោសនា របស់កូរ៉េខាងជើង បានឲ្យដឹងនៅក្នុងអត្ថបទមួយថា “សហរដ្ឋអាមេរិក គួរតែគោរពកិច្ចខិតខំ ប្រឹងប្រែងនាំមុខ និងការបង្ខិតបង្ខំរបស់យើង ហើយឆ្លើយតបចំពោះពួកគេ ដោយការអនុវត្តន៍ជាក់ស្តែង” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “គោលជំហររបស់យើងក្នុងការ បើកទូលាយអនាគតថ្មីសម្រាប់សន្តិភាព និងសន្តិសុខសកលលោក និងបើកសម័យកាលនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងអាមេរិក នៅតែមិនផ្លាស់ប្តូរ” ។

គេហទំព័រ Tongil Sinbo ដែលជាការឃោសនាប្រចាំសប្តាហ៍របស់កូរ៉េខាងជើងក៏បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មអយុត្តិធម៌លើកូរ៉េខាងជើង ដោយថា បញ្ហានុយក្លេអ៊ែរនឹងមិនត្រូវបានដោះស្រាយប្រសិនបើក្រុងវ៉ាស៊ីនតោន នៅតែបន្តទាមទារការបង្រួបបង្រួម៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top