ព័ត៌មានជាតិ

បារមីស្ពានព្រែកតាមាក់ ជួយទើបមិនមានអ្នកស្លាប់ តែរបួស ៦នាក់ ដោយសាររថយន្ដសាំយ៉ុង បុករថយន្ដដឹកទំនិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានបង្កឡើង ដោយរថយន្តសាំយ៉ុង បុកគ្នារថយន្តដឹកទំនិញ បានបណ្ដាលឲ្យរបួសធ្ងន់ស្រាល ៦នាក់ នៅរង្វង់មូលស្ពានព្រែកតាមាក់ផ្នែកខាងកើត ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅម៉ោង១១ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ។

សង្កេតឃើញថា គ្រោះថ្នាក់នៅគល់ព្រែកតាមាក់ ផ្នែកខាងកើតនេះ គឺបានកើតឡើងជាញឹកញាប់ ដោយសារតែការធ្វេសប្រហែស របស់អ្នកបើកបរ ៕

Facebook Comments

To Top