ព័ត៌មានជាតិ

នាយឧត្តមនាវី ទៀ វិញ ទទួលមេដាយថ្នាក់លេខ១ ពីព្រះមហាក្សត្រថៃ ថ្នាក់ប្រថមាភរណ៍ម្កុជថៃ

ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញ​ ទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីទទួលការបំពាក់មេដាយថ្នាក់លេខ១ (The Knight Grand Cross) ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ថ្នាក់ប្រថមាភរណ៍ម្កុជថៃ (ប្រាក់ថៈម៉ាផនមុងគុតថៃ) ។

ក្នុងពិធីបំពាក់មេដាយថ្នាក់លេខ១ (The Knight Grand Cross) ជូន លោកនាយឧត្តមនាវី ទៀ វិញ ដោយអមដំណើរដោយ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងមានការចូលរួមពី មន្ដ្រីជំនាញស្ថាប័ន នៃប្រទេសទាំងពីរផងដែរ ។

គួរឲ្យដឹងថា លោកឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ កន្លងមក បានសកម្ម ចំពោះកិច្ចការពារ សុខសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ តាមដែនសមុទ្រ ដែលជាប់ព្រំប្រទល់ជាមួយ ប្រទេសថៃ៕

Facebook Comments

To Top