ព័ត៌មានជាតិ

តាអាចារ្យម្នាក់ កំពុងជិះកង់ ត្រូវរថយន្តបុក ពីក្រោយ បណ្តាលឲ្យស្លាប់

ភ្នំពេញ ៖ លោកតាអាចារ្យវត្តម្នាក់ មានអាយុ៨១ឆ្នាំ ត្រូវរថយន្តបុកពីក្រោយ ខណៈកំពុងជិះកង់ឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ ករណីនេះ កើតឡើង កាលពីវេលាម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល ។

យោងតាម នគរបាលស្រុកស្អាង បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ វណ្ណ ជ័យ អាយុ៨១ឆ្នាំ មុខរបរជាអាចារ្យការ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ រថយន្តបង្ក​ម៉ាកសាំយ៉ុង ពណ៌សបៃតង​ ពាក់ស្លាកលេខ ភ្នំពេញ2K-9058 ទិសដៅពីត្បូងមកជើង ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបានស្រមោល ។

ចំណែកសពជនរងគ្រោះ បានប្រគល់អោយ ក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់ ៕

Facebook Comments

To Top