អន្តរជាតិ

ជប៉ុន មានទស្សនៈវិជ្ជមាន អំពីអ្នកដែលត្រូវបាន តែងតាំងជាបេក្ខជន សម្រាប់តំណែងប្រធានធនាគារ ពិភពលោក

តូក្យូ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ ប្រទេសជប៉ុន លោក Taro Aso បានធ្វើកិច្ចចរចា ជាមួយលោក David Malpass មន្ត្រីជាន់ខ្ពស់នៃក្រសួង រតនាគារសហរដ្ឋអាមេរិក ដែលត្រូវបានតែងតាំងដោយ ក្រុងវ៉ាស៊ីនតោន ដើម្បីដឹកនាំធនាគារ ពិភពលោក និងបានបង្ហាញ ទស្សនៈវិជ្ជមានចំពោះរូបលោក។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង តូក្យូលោក អាសូ បានប្រាប់ក្រុមអ្នកយក ព័ត៌មានថា ជប៉ុន មានទស្សនៈវិជ្ជមានយ៉ាងខ្លាំងចំពោះលោក Malpass ថាជា “បេក្ខជនដ៏មានឥទ្ធិពល” ។

កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងលោក Malpass អនុរដ្ឋលេខាធិការក្រសួងរតនាគារ សម្រាប់កិច្ចការអន្តរជាតិ ជាប្រធានបន្ទាប់របស់ ធនាគារពិភពលោក។

លោក Malpass ដែលត្រូវបាន គេចាត់ទុកថា ជាទឹកស្ទឹងមួយរបស់ ប្រទេសចិន បានអំពាវនាវឱ្យមានការគាំទ្រពីប្រទេសជប៉ុន ដើម្បីជួយឱ្យលោកក្លាយជាប្រធាន នៃស្ថាប័នអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ ប្រទេសជប៉ុន គឺជាភាគទុនិកធំបំផុតទី២ របស់ធនាគារនេះ។

ទោះជាយ៉ាងណា ក៏ដោយលោកអាសូ នៅពេលដែលលោក បានជួបជាមួយសារព័ត៌មាន មិនបាននិយាយឱ្យបាន ច្បាស់ថាតើជប៉ុន នឹងគាំទ្រលោក ឬយ៉ាងណា ដោយធនាគារពិភពលោក នឹងទទួលយកការតែងតាំងរហូតដល់ថ្ងៃទី១៤ ខែមីនា។

លោកអាសូ បានស្នើឱ្យធនាគារ ពិភពលោក ផ្តោតលើប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតម្រូវការជំនួយ យ៉ាងខ្លាំង ហើយកាត់បន្ថយការ ផ្តល់ប្រាក់កម្ចីរបស់ខ្លួនទៅកាន់ប្រទេសចិន និងបណ្តាប្រទេសដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស ប្រសិនបើលោកទទួលបានជោគជ័យ ក្នុងតំណែងនេះ។ គួរបញ្ជាក់ថា លោក Jim Yong Kim អតីតប្រធានធនាគារពិភពលោក ដែលបានលាឈប់កាលពីថ្ងៃទី០១ ខែកុម្ភៈ៕ដោយ ឈូក បូរ៉ា

Facebook Comments

To Top