ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ តបទៅEU ដែលសម្រេចផ្អាក ជាបណ្តោះអាសន្នការ អនុគ្រោះពន្ធ

ភ្នំពេញ​ ៖​ ក្រសួងការបរទេសខ្មែរ បានតបទៅសហភាពអឺរ៉ុបរាជ​ (EU) ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្ដី សម្រេចកាលថ្ងៃទី១១ កុម្ភៈ ដែលបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដក ជាបណ្តោះអាសន្ននូវប្រព័ន្ធ អនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់លើកលែង គ្រឿងសព្វាវុធ (EBA)ពីកម្ពុជា។

ចាប់ពីថ្ងទី១៣ កុម្ភៈ​ សហភាពអឺរ៉ុប​ ចាប់ផ្តើមដំណើរការដែល អាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការ ទទួលបាន អាទិភាពរបស់កម្ពុជាលើទីផ្សារ សហភាពអឺរ៉ុបក្រោមគម្រោង ពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។

យោងតាមសេចក្តីថ្លែងការណ៍​ ក្រសួងការបរទេសខ្មែរ​ នៅថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ បានឲ្យដឹងថា​ “រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការ អឺរ៉ុបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការ ដកជាបណ្តោះអាសន្ននូវ ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខ”។

រាជរដ្ឋាភិបាលកម្ពុជា​ ចាត់ទុកសេចក្តីសម្រេចចិត្ត នេះ ជារឿងអយុត្តិធម៌ បំផុត ខណៈគណៈកម្មការអឺរ៉ុប មិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាព សំខាន់ៗ ជាច្រើនដែលបាន ធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ និងការប្តេជ្ញាចិត្តចំពោះការអនុវត្ត អនុសញ្ញាស្នូលទាំង១៥ របស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដែលជាបុរេល័ក្ខខ័ណ្ឌ ក្នុងការបន្តផ្តល់ ប្រព័ន្ធ អនុគ្រោះពន្ធ EBA ជាឯកតោភាគី ជាពិសេស នៅលើវិស័យទាំងឡាយដែលត្រូវបានគូសបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីវិធានការដើម្បីពង្រឹង លំហ នយោបាយ និង សង្គមស៊ីវិល សិទ្ធិការងារ និង ការដោះស្រាយបញ្ហា ដីធ្លីនិង ដីសម្បទានស្ករអំពៅ ។

រាជរដ្ឋាភិបាលកម្ពុជា មានទស្សនថា គណៈកម្មការអឺរ៉ុប មិន បាន ធ្វើសកម្ម ភាព ដោយឈរលើគោលការណ៍ “ស្មោះត្រង់ ” និង “យុត្តិធម៌” នោះទេ ។ គណៈកម្មការ អឺរ៉ុប បាន បិទភ្នែក នៅពេលដែលប្រទេសជាច្រើនកំពុងតែ ទទួលនូវក្របខណ្ឌអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មិន បាន អនុវត្តពេញលេញ នូវអនុសញ្ញាអន្តរជាតិទាំងនោះ ប៉ុន្តែ ជាមួយ នឹងរបៀបវារៈនយោបាយ គណៈកម្មការអឺរ៉ុប បាន ដាក់បន្តុប និង រំពឹងនូវ “ការ អនុវត្តដ៏ ល្អឥតខ្ចោះ” នៃ អនុសញ្ញាទាំងនោះ ពីកម្ពុជា។

គណៈកម្មការអឺរ៉ុប បានចោទប្រកាន់ទៅលើភាពស្របច្បាប់ នៃ ការបោះឆ្នោតជ្រើសតាំ ងតំណាងរាស្ត្រកាលពីខែ កក្កដា ឆ្នាំ ២០១៨ ដោយឈរលើមូលដ្ឋានតែមួយ គត់ គឺ អវត្តមាននៃអតីតគណបក្សសង្គ្រោះជាតិ ។ គណៈកម្មការអឺរ៉ុប មិនបានទទួលស្គាល់គណបក្ស១៩ផ្សេងទៀត ដែល បានប្រកួតប្រជែង ក្នុងការបោះឆ្នោត ដែលបានទទួល សំឡេងជិត១លាន៥សែន ឬស្មើ នឹង ២៣% នៃសន្លឹក ឆ្នោត បានការនោះទេ ។ ការមិនទទួលស្គាល់នូវការពិតទាំង នេះ បានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើន របស់គណៈកម្មការ អឺរ៉ុបក៏ដូចជាការមិនអើពើចំពោះម្ចាស់ ឆ្នោត និងគណបក្សរបស់ពួកគេដែលបានចូលរួមក្នុងការ បោះឆ្នោត ក៏ដូចជា សិទ្ធិ និងជម្រើសនយោបាយរបស់ ពួកគេ៕

Facebook Comments

To Top