អន្តរជាតិ

កូរ៉េខាងត្បូង ឯកភាពបង់ប្រាក់បដិភាគ សម្រាប់កងទ័ព របស់អាមេរិកជាង ៩០០លានដុល្លារ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លនបានព្រមព្រៀងបង្កើន ការចំណាយរបស់ខ្លួន ដើម្បីរក្សាកងទ័ព អាមេរិកនៅលើដីរបស់ខ្លួន ដើម្បីដោះស្រាយជម្លោះជាមួយសម្ព័ន្ធមិត្ត ដ៏យូរអង្វែងរបស់ខ្លួននៅមុន ជំនួបកំពូលលើកទី២ រវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង ។

ប្រទេសទាំង២បានស្ថិត នៅក្នុងសម្ព័ន្ធ ភាពសន្តិសុខចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ដែលបាន បញ្ចប់ជាមួយនឹង បទឈប់បាញ់គ្នាដោយមាន សន្ធិសញ្ញាសន្តិភាពមួយជាមួយ កងទ័ពអាមេរិកជាង២៨.០០០ នាក់ឈរជើងនៅភាគខាងត្បូង ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែង ពីសំណាក់ព្យុងយ៉ាង។

ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានត្អូញត្អែរច្រំដែលៗ អំពីការចំណាយនៃការ រក្សាកងកម្លាំង អាម៉េរិកនៅលើឧបទ្វីបនេះ ដោយក្រុងវ៉ាស៊ីនតោនបាន រាយការណ៍ថា សុំឱ្យក្រុងសេអ៊ូលបង្កើនទ្វេដង នូវវិភាគទានរបស់ខ្លួនចំពោះការចំណាយ ។

ការចរចាបានបញ្ចប់ ហើយក្រសួងការបរទេស របស់កូរ៉េខាងត្បូងដែលនិយាយថា ក្រុងសេអ៊ូលនឹងបង់ប្រាក់ប្រមាណ១.០២៤ពាន់លានវ៉ុន ស្មើនឹង៩២៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩ ស្មើនឹង៨,២ភាគរយ ច្រើនជាងអ្វីដែលខ្លួនបានផ្តល់ នៅក្រោមកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ដែលបានផុតកំណត់កាលពីចុងឆ្នាំមុន។

ក្រសួងបានឲ្យដឹងថា ទោះបីជាសហរដ្ឋអាមេរិក ទាមទារឱ្យបង្កើនបដិភាគយ៉ាងច្រើនក្នុងការទូទាត់ក៏ដោយ ក៏ពួកគេអាចឈានដល់ កិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពី “ស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ” ផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top