សេដ្ឋកិច្ច & អចលនទ្រព្យ

កូរ៉េខាងត្បូង ព្យាយាមកាត់បន្ថយ ការពឹងផ្អែក យ៉ាងធ្ងន់ធ្ងរ លើការនាំចេញ ទៅកាន់ប្រទេសចិន

សេអ៊ូល៖ មន្ត្រីពាណិជ្ជកម្ម កំពូលរបស់ ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង នឹងព្យាយាមកាត់បន្ថយ ការពឹងផ្អែកខ្លាំង របស់ខ្លួនលើការនាំចេញទៅកាន់ ប្រទេសចិន ខណៈខ្លួនកំពុងព្យាយាមធ្វើពិពិធកម្មទីផ្សារ ក្រៅប្រទេសរបស់ខ្លួន ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។

លោក Kim Hyun-chong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការអត្ថាធិប្បាយ នៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រី រដ្ឋាភិបាល និងមន្ត្រីឧស្សាហកម្ម ស្តីពីវិធីជំរុញពាណិជ្ជកម្មនៅអគារកូរ៉េខាងត្បូង ដែលបានសាងសង់ នៅកណ្តាលទីក្រុងសេអ៊ូល។

ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន មានចំនួន ២៦,៨ ភាគរយ នៃការនាំចេញសរុបរបស់ខ្លួននៅឆ្នាំ២០១៨ ដែលធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំ ជាងគេទីពីររបស់ ពិភពលោកក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេស នេះបើយោងតាមក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មនិង ថាមពល។

លោកគីម បាននិយាយថា កូរ៉េខាងត្បូងគ្រោងនឹងពិភាក្សា អំពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការធ្វើពិធីកម្មទៅក្នុងទីផ្សារ ដែលកំពុងរីកចម្រើន។

ទីក្រុងសេអ៊ូលបានស្វែងរកចំណងទាក់ទង សេដ្ឋកិច្ចកាន់តែខ្លាំងជាមួយ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីកាត់បន្ថយការពឹង ផ្អែកយ៉ាងធ្ងន់ធ្ងររបស់ខ្លួនលើទីផ្សារធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top