អន្តរជាតិ

កូរ៉េខាងត្បូងបង្ហាញ យុទ្ធសាស្ត្រ អាកទិក

បរទេស៖ការវិភាគចំពោះយោធា របស់ទីក្រុងសេអ៊ូលមួយ បង្ហាញឲ្យដឹងថា កងទ័ពជើងទឹកកូរ៉េខាងត្បូង អាចនឹងកំពុងតែពង្រីក នូវយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីរួមបញ្ចូលសន្តិសុខ ដែនសមុទ្រ នៅក្នុងតំបន់អាកទិក នេះបើយោងតាមសេចក្តី រាយការណ៍ ពីកាសែត UPI។

ទីភ្នាក់ងារសារព័ត៌មាន សេដ្ឋកិច្ចប្រចាំថ្ងៃ របស់ទីក្រុងសេអ៊ូល Seoul Economic Daily បានរាយការណ៍នាពេលថ្មីៗនេះថា កងទ័ពជើងទឹកកូរ៉េខាងត្បូង កំពុងតែសម្លឹងកសាងកងនាវាចម្បាំង មួយក្រុម ដែលអាចត្រៀមលក្ខណៈរួចរាល់ ដាក់ពង្រាយទៅសមុទ្រ Okhotsk និងសមុទ្រ Bering Sea នៅជិតស៊ីបេរីភាគខាងកើត និងឧបទ្វីប Kamchatka។

យោងទៅតាម សេចក្តីរាយការណ៍ គម្រោងទាំងនេះនិងផែនការផ្សេងៗ ទៀត ត្រូវបានគូសចេញជាចំណុចសំខាន់ៗ នៅក្នុងចក្ខុវិស័យទ័ពជើង ទឹកឆ្នាំ២០៤៥របស់ទីក្រុងសេអ៊ូល ហើយយុទ្ធសាស្ត្រ អាកទិករបស់កូរ៉េខាងត្បូង មិនមែនធានាដល់ការអះអាងកម្មសិទ្ធិ ឬក៏ព្រំដែនដែន សមុទ្រណាមួយនោះទេ ប៉ុន្តែគឺដើម្បីការពារផ្លូវជំនួញថ្មី នៅព្រំប្រទល់អាកទិកថ្មី៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top