ព័ត៌មានជាតិ

កូរ៉ូឡា ព្រលះរថយន្តធុនធំ ផ្ទុះឆេះបណ្តាលឲ្យរបួសធ្ងន់ស្រាល​

ភ្នំពេញ ៖ ​ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្ត​កូរ៉ូឡាបានបុករថយន្តធុនធំ ពេញទំហឹង បណ្ដាលឲ្យផ្ទុះឆេះ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ​បណ្តាឲ្យមនុស្សរបួសធ្ងន់ស្រាល។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តទាំងពីរបានធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា ខណៈមកដល់ចំណុចកើតហេតុ រថយន្ត​កូរ៉ូឡាពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-6561 បានបុកជាមួយរថយន្តម៉ាក FUSO ពេញទំហឹងបណ្តាលរថយន្តកូរ៉ូឡា ផ្ទុះឆេះនៅនិងកន្លែង ចំណែករថយន្តធុនធំ រងការខូចខាតតិចតួច​ ​អ្នកបើកបរបានរត់គេចបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តសាម៉ុយ ដឹកអ្នករបួសទៅមន្ទីរពេទ្យ និងធ្វើការវ៉ាស់វែងយក រថយន្តទាំងពីរទៅរក្សាទុក នៅអធិការស្រុកសំរោងទង ដើម្បីដោះស្រាយនៅពេលក្រោយ៕

Facebook Comments

To Top