ព័ត៌មានជាតិ

​រយ: ពេល​១ខែ ដើមឆ្នាំ២០១៩ ពន្ធប្រថាប់ត្រា ប្រមូលបាន ៣០% ​​

កំពង់ចាម : អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា ​រយៈពេលមួយខែ ដើមឆ្នាំ២០១៩ ពន្ធប្រថាប់ត្រា៣០% ពោលការប្រមូលពន្ធនេះ មានសន្ទុះកើនឡើងគួរជាទីមោទន:​ នៃផែនការប្រមូលពន្ធប្រចាំឆ្នាំ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅក្នុងសន្និបាត បូកសរុបការងាររបស់មន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ នាព្រឹកថ្ងៃទី ១១ ខែគម្ភ: ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានថ្លែងបន្តថា ក្រោយពេលដែលអាជ្ញាធរខេត្ត បានធ្វើការពង្រឹង នៃការប្រមូលពន្ធប្រថាប់ត្រា កាល ពីចុងឆ្នាំ ២០១៨ លុះនៅក្នុងខែមករា កន្លងទៅ ក្នុងឆ្នាំ ២០១៩ នេះ ការប្រមូលពន្ធប្រថាប់ត្រា បានរហូតដល់ ៣០ភាគ រយហើយ នៃផែនការសរុបប្រចាំឆ្នាំ ពោលការប្រមូលពន្ធនេះមានសន្ទុះកើនឡើងគួរជាទីមោទន: ។ លោកអភិបាលខេត្តបន្តថា បើស្ថិតនៅលើការប្រឹងប្រែងរបស់អស់លោក លោកស្រី មានសន្ទុះយ៉ាងដូច្នេះ លោករំពឹងទុកថា យ៉ាងច្រើនត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ ការប្រមូលពន្ធប្រថាប់ត្រានេះ អាចនឹងប្រមូល គ្រប់ផែនការ នៃសារពើពន្ធប្រចាំឆ្នាំ ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹង ប្រែង របស់ថ្នាក់ ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៅមន្ទីររៀបចំដែនដីនគ រូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម ដែលបានពុះពារ ខិតខំសម្រេច សមិទ្ធផល លើគ្រប់ផ្នែកក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ។
ក្នុងនោះរួមមានជាអាទិ៍ ការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ តាមរយៈការចុះ បញ្ជីដីធ្លី ការដោះស្រាយ វិវាទដីធ្លី តាមរ យៈ យន្ត ការនានា ការគ្រប់គ្រងសំណង់ លំនៅដ្ឋាន និងការរៀបចំដែនដីនគរូបនីយកម្ម ។ល។ ដែលសមិទ្ធផលជាស្នាដៃធំៗ សម្រេចបានកន្លងមកនេះ ពិតជាមិនអាច កាត់ផ្ដាច់បានពីការប្ដេជ្ញាចិត្ត ការ ចូលរួមយ៉ាងសកម្ម ពីអស់លោក ថ្នាក់ ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ចាម នោះឡើយ។

ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្តក៏បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ពាក់ព័ន្ធ និងមន្ទីរ រៀបចំដែនដីនគរូបនី យកម្មសំណង់ និងសូរិយោដី ខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលនៅសេសសល់ ។ទន្ទឹមនឹងនេះក៏ត្រូវត្រៀមលក្ខណៈឆ្លើយតបឲ្យបានទាន់ពេលវេលា នូវតម្រូវការថ្មីៗ របស់ប្រជាពលរដ្ឋបន្ថែមទៀតពិសេសត្រូវផ្ដោតជាសំខាន់លើការងារជំរុញឲ្យបានខ្លាំងក្លានូវកម្មវិធីកំណែទម្រង់នានាស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។

ការគ្រប់គ្រងដី ការប្រើប្រាស់ ការបែងចែកដី និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ច ការអាទិភាពដែលអាជ្ញាធរខេត្ត យកចិត្តទុកដាក់បំផុត ៕

Facebook Comments

To Top