ព័ត៌មានជាតិ

​រថយន្តបែនដឹកដី បើកបុក​រថភ្លើង ​ធ្លាក់ក្បាលចេញពីផ្លូវ (វីដេអូ)

ភ្នំពេញ​ ​៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្តបែនដឹកដី ០១គ្រឿងម៉ាក HYUNDAI បានបុកនឹង រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើង ចេញពីលើផ្លូវដែក បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង១៥នាទី ​​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០១៩ ​លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មានស្លាកលេខ ​ធ្វើដំណើរទិសដៅពីលិច​ទៅកើត លុះដល់ចំណុចខាងលើ បានបុក​រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើង ចេញពីលើផ្លូវដែក ។ សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់នេះពុំមាន​អ្នករងរបួសទេ ។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

រីឯវត្ថុតាង រថយន្ត​១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយនៅពេលក្រោយ៕ ​

Facebook Comments

To Top