អន្តរជាតិ

អង់គ្លេស និងស្វីស ចុះហត្ថលេខាកិច្ច ព្រមព្រៀងជំនួញ សម្រាប់ក្រោយអង់គ្លេស ចេញពីសហភាពអឺរ៉ុប

បរទេស៖ ក្រសួង ពាណិជ្ជកម្មអង់គ្លេស បាននិយាយថា ប្រទេសអង់គ្លេស និងប្រទេសស្វីស នឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ នៅថ្ងៃចន្ទនេះ ដើម្បីបន្តធ្វើជំនួញ លើលក្ខខណ្ឌអនុគ្រោះក្រោយធ្វើ Brexit ហើយនេះគឺជាការការពារ នូវចំណងមិត្តភាពជំនួញមួយ ដែលមានទំហំទឹកប្រាក់៣២ពាន់លានផោន ស្មើនឹង៤១,៤១ពាន់លានដុល្លារ ។

ការចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀង ដែលធ្លាប់បានធ្វើការប្រកាសពីមុននេះ គឺចំណាត់ការមួយ នៅក្នុងចំណោមចំណាត់ការច្បាស់លាស់នានា ដែលអង់គ្លេសបានធ្វើ ដើម្បីធានាឲ្យប្រាកដថា កិច្ចព្រមព្រៀងជំនួញទាំងអស់ ដែលបច្ចុប្បន្នខ្លួនបានទទួលផលប្រយោជន៍ ក្នុងនាមជាសមាជិកមួយរបស់សហភាពអឺរ៉ុបនោះ នឹងនៅតែមានបន្ត ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅខែក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីជំនួញ អន្តរជាតិអង់គ្លេស លោក Liam Fox បាននិយាយដូច្នេះថា “រឿងនេះមិនត្រឹមតែជួយគាំទ្រ ដល់ការងារនៅទូទាំង ចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ឲ្យយើងកសាងភាពជាដៃគូជំនួញកាន់តែខ្លាំងក្លាឡើង ជាមួយប្រទេសស្វីស នៅពេលយើងចាកចេញពីសហភាពអឺរ៉ុប” ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top