ព័ត៌មានជាតិ

ស្រវឹងស្រា ធ្វើអោយឪពុក និងកូនវាយសម្លាប់គ្នា,កូនស្លាប់ ឪពុកជាប់គុក

កណ្តាល ៖ ករណីហិង្សាក្នុងគ្រួសារមួយ បានកើតឡើង បណ្តាលឲ្យបុរសជាកូនស្លាប់ និងឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយករណីនេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុចក្រោមផ្ទះ ជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំកើតហេតុ ។ ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាឪពុក បានទៅហូបការគេ ជាមួយចៅស្រី អាយុ ៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង ២០:១០នាទី ទើបត្រឡប់មកផ្ទះវិញដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ ។ ពេលកំពុងដេកនៅវេលាម៉ោងប្រហែល ២:០០នាទីរំលងអាធ្រាត ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរជនសង្ស័យ ជាឪពុក ពេលនោះឪពុកក៏បានតបវិញថា ឡូឡាអីថ្មើរ នឹងហើយមិនចូលដេក ស្រាប់តែបុរសជាកូន បានស្ទុះយកដំបងឈើជ្រុង វាយទៅលើឪពុកតែគេចផុត រួចនៅបន្តជេរឪពុកដដែល ឆ្លៀតជនរងគ្រោះដើរ ទៅដេកលើអង្រឹង ក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតស្លាប់ រួចបោះដែកចោលខាងលិចផ្ទះ ហើយចូលសម្រាកទល់ភ្លឺ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនឪពុក ជាជនសង្ស័យ យកទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត កណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕

Facebook Comments

To Top