ព័ត៌មានជាតិ

សមត្ថកិច្ច បំបែកក្រុមចោរប្លន់ ប្រដាប់អាវុធ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំង នគរបាលខណ្ខមានជ័យ
កម្លាំងនគរបាល បឹងទំពុន១ និងបឹងទំពុនទី២ បានធ្វើការឡោមពទ្ធ័ពួនស្ទាក់ ចាប់ខ្លួនក្រុមចោរប្លន់ ប្រដាប់អាវុធមួយក្រុម នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលំភូមិសន្សំកុសល សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។

នៅក្នុងប្រត្តិបត្តិការ បង្រ្កាបក្រុមចោរប្លន់ ប្រដាប់អាវុធខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជាបន្តបន្ទាប់បានជនសង្ស័យ១៣នាក់ (ស្រី៥នាក់) រួមទាំងអាវុធខ្លី ម៉ាកឡុក ចំនួន១ដើម ហើយបក្ខពួកដែលនៅសេសសល់ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំពុងតែស្រាវជ្រាវ ដើម្បីយកមកផ្តន្ទារទោស ៕

Facebook Comments

To Top