ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ « អំពើក្បត់ជាតិរបស់ សម រង្ស៊ី ទោះជាតិនេះឬ ជាតិក្រោយមិនអាចអត់ឱន អោយបាន! »

បន្ទាប់ពីបានធ្វើអំពើក្បត់ ប្រយោជន៍ជាតិ និងក្បត់ប្រជាជន របស់ខ្លួនជាបន្តបន្ទាប់មក ឥឡូវនេះ សម រង្ស៊ី ដែលកំពុងមានទោស ជាច្រើនជាប់នឹងខ្លួនបានបង្ហាញអំពើក្បត់ ប្រយោជន៍ជាតិជាចំហរ ម្តងទៀតាមរយៈការអះអាងថា «ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបជាការត្រឹមត្រូវ»។ ប្រសិនបើ សម រង្ស៊ី មានឈាមជ័រជាខ្មែរ និងស្រឡាញ់ផលប្រយោជន៍ខ្មែរ គាត់ពិតជាមិនអាចហារមាត់ និយាយដូច្នេះកើតជាដាច់ខាត ពីព្រោះសម្តីបែបនេះគឺជាអំពើ ក្បត់ជាតិនិងក្បត់ប្រជាជនខ្លួនឯង យ៉ាងធ្ងន់ធ្ងរបំផុត។ សូម្បីជនបរទេសដែលកំពុងបោះទុន វិនិយោគនៅស្រុកខ្មែរក៏បាន រួមគ្នាសរសេរលិខិត ទៅសហភាពអឺរ៉ុបដើម្បីកុំឲ្យដក EBA ពីកម្ពុជាដែរពីព្រោះតែពួកគេ យល់ឃើញថា ការធ្វើបែបនេះនឹងធ្វើឲ្យ ប៉ះពាល់ដល់ជីវភាពរបស់កម្មករ និងកសិករខ្មែរ។

តើសម រង្ស៊ី ចេះខ្មាសជនបរទេសទាំងនោះដែរឬទេ ដែលខ្លួនជាខ្មែរហើយបែរមកគាំទ្រការដាក់ទណ្ឌកម្ម លើប្រទេស និងលើប្រជាជនរបស់ខ្លួន ថាជារឿងត្រឹមត្រូវ?
ជាការពិត កុំថាឡើយតែខ្មែរ សូម្បីជនបរទេសជាច្រើនក៏បាន សម្តែងការហួសចិត្តប្រកបដោយការមាក់ងាយ យ៉ាងខ្លាំងចំពោះ សម រង្ស៊ីដែលហ៊ានធ្វើអំពើក្បត់ជាតិជាចំហរបែបនេះដែរ។  ទោះយ៉ាងណា វាពិតជាមិនចម្លែកទេសម្រាប់ ប្រជាពលរដ្ឋខ្មែរទូទៅពីព្រោះយើងបានឃើញ អំពើបែបនេះរបស់ សម រង្ស៊ី ជាហូរហែរ និងជាយូរយាណាស់មកហើយ។ ក្នុងមួយជីវិតរបស់ខ្លួន សម រង្ស៊ី មិនដែលគិតអ្វីក្រៅតែពីការចង់បានអំណាចដើម្បីសងសឹក ដល់អ្នកនយោបាយជំនាន់មុន និងសងសឹកប្រជាពលរដ្ឋខ្មែរជួសឪពុកគាត់ដែល ជាប់ចោទពីបទក្បត់ជាតិនោះឡើយ។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើសកម្មភាពច្រើនណាស់ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ អំពើទាំងនោះ មានដូចជា ៖
ទី១៖ ការធ្វើនយោបាយដោយយកប្រជាពលរដ្ឋជាឈ្នាន់៖ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន សម រង្ស៊ី មិនដែលសុខចិត្តទទួលរង ការលំបាកជំនួសប្រជាពលរដ្ឋ អ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែ អ្នកនយោបាយជើង មិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះតែងយកប្រជាពលរដ្ឋ ធ្វើជាឈ្នាន់ឈោងចាប់អំណាច។ ជាក់ស្តែង ការញុះញង់ឲ្យពលរដ្ឋធ្វើបាតុកម្មហិង្សា រហូតដល់មានការបំផ្លាញទ្រព្យសម្បត្តិ សាធារណៈ ឬមានអ្នកស្លាប់ និងអ្នករបួសដើម្បី គាត់អាចធ្វើអាជីវកម្មលើព្រឹត្តិការណ៍ ដ៏សោកសៅនោះ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ជាប់ឈ្មោះថា ជា«ដង្ខៅបាតុកម្ម» និងជាមនុស្សចង្រៃ ដៃភ្លើងជើងមាន់។

ទី២៖ ការធ្វើនយោបាយជាន់ពន្លិចជាតិសាសន៍ខ្លួនឯង៖ តាំងពីចេះធ្វើនយោបាយ មក សម រង្ស៊ី មិនត្រឹមតែចាត់ទុកមេដឹក នាំរាជរដ្ឋាភិបាលជាសត្រូវ ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ចាត់ទុក ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសជាសត្រូវរបស់ខ្លួនផងដែរ។ ជាក់ស្តែង ស្ទីលធ្វើនយោបាយរបស់គាត់គ្មានអ្វី ប្រែប្រួលឡើយតាំងពីដើមរហូតដល់ឥឡូវ នោះគឺ ការមួលបង្កាច់ ជាន់ពន្លិចប្រទេសជាតិ និងប្រជាជនខ្លួនឯងនៅលើឆាកអន្តរជាតិព្រោះការធ្វើបែប នេះដោយគាត់រំពឹងថា បើ ប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនលំបាកវេទនា គាត់នឹងមានលេស ចោទលើគណបក្សកាន់អំណាចថា គ្មានសមត្ថភាពដឹកនាំប្រទេស។ ក្នុងន័យនេះ បើប្រទេសជាតិធ្លាក់ចុះកាន់តែខ្លាំង សម រង្ស៊ី កាន់តែសប្បាយចិត្ត និងទះដៃអបអរសាទរកាន់តែខ្លាំងពីព្រោះសុភមង្គលរបស់គាត់ គឺពេលឃើញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែររងទុក្ខវេទនាដែលជនជាតិបារាំង តែងតែនិយាយថា « Le Malheur de l’un fait le Bonheur de l’autre « ។

ទី៣៖ ការធ្វើនយោបាយ ដោយកាត់ផ្តាច់ដង្ហើម សេដ្ឋកិច្ចជាតិ៖ សម រង្ស៊ី ស្ថិតក្នុងចំណោម មនុស្សតិចតួបបំផុតនៅលើ លោកនេះដែលចេញមុខជាចំហរ ក្នុងការធ្វើនយោបាយបិទខ្ទប់ដង្ហើម សេដ្ឋកិច្ចជាតិនិងយកប្រជាជន ធ្វើជាចំណាប់ខ្មាំងដើម្បីអំណាចខ្លួននិងគំនំឈាម សងសឹកគ្រួសារដែលក្បត់ជាតិ ខណៈដែលអ្នកនយោបាយជាទូទៅ គេធ្វើដើម្បីជំរុញគារ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជន។ ជាក់ស្តែង សម រង្ស៊ី តើមាន ប៉ុន្មានរយដងហើយដែល សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើ ប្រទេសរបស់ខ្លួន?  អ្នកនយោបាយរូបនេះមិនដែលចេះធ្វើនយោបាយជួយរក ចំណូលជូនជាតិនិងជូនកម្មករ កសិករឡើយ ផ្ទុយទៅវិញ បេសកកម្មរបស់ សម រង្ស៊ី គឺបិទខ្ទប់ដង្ហើមសេដ្ឋកិច្ចជាតិថប់ ឲ្យរេចរឹល និងឲ្យដុនដាប។ ប្រសិនបើឃើញថា ប្រទេសខ្លួនឯង មានដង្ហើមសេដ្ឋកិច្ចនៅត្រង់ណា សម រង្ស៊ី នឹងទៅបិទខ្ទប់ នៅត្រង់នោះ។ ការអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬកុំទិញទំនិញពីកម្ពុជា បានក្លាយជាអត្តសញ្ញាណរបស់ សម រង្ស៊ី ទៅហើយ។

ទី៤៖ ការធ្វើនយោបាយ ដោយកាត់ទឹកដីឲ្យបរទេស៖ គេនៅចងចាំមិនភ្លេច ទេនូវជំនួបស្ងាត់ៗរវាងសម រង្ស៊ី និងមេដឹកនាំយួនសេរីឈ្មោះ កុកស។ សម រង្ស៊ី បានសន្យាថា បើសិនជាគណបក្សរបស់ខ្លួនឈ្នះឆ្នោត ខ្លួននឹងកាត់ដីមួយភាគដែលមាន ៤ខេត្តនៅភាគឥសាន អោយទៅជនជាតិភាគតិច វៀតណាមម៉ុងតាញ៉ា គ្រប់គ្រងដោយ ស្វ័យភាព។ តើមានអ្នកនយោបាយ ណាថ្លើមធំជាង សម រង្ស៊ី ដែលហ៊ានធ្វើរហូត សន្យាកាត់ទឹកដីប្រទេស ខ្លួនឲ្យទៅបរទេសព្រោះតែចង់ បានអំណាចបែបនេះ? មានម្តងនោះ សម រង្ស៊ី បានទៅចាប់ដៃជាមួយជន ជ្រុលនិយមថៃខណៈដែលក្រុមនេះកំពុងបង្កសង្គ្រាម ឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរ។

ទី៥៖ ការធ្វើនយោបាយដោយ សុខចិត្តឱនក្បាលធ្វើជារណបបរទេស៖  តាំងពីចូល ធ្វើនយោបាយមក សម រង្ស៊ី មិនដែលពឹងលើខ្លួនឯងម្តង ណាឡើយ ប៉ុន្តែ អ្នកនយោបាយ ក្បត់ជាតិរូបនេះតែងយកមហាអំណាច បរទេស មកធ្វើជាខ្នងបង្អែករហូតដោយសុខចិត្តធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីផ្គាប់ចិត្តចៅហ្វាយនាយ បរទេសទោះត្រូវបំផ្លាញ ប្រយោជន៍ជាតិខ្លួនឯងយ៉ាងណាក៏ដោយ។  ការដឹកនាំធ្វើចលនាបដិវត្តន៍ ពណ៌តែមិនបានសម្រេច តាមខ្សែញាក់របស់បរទេស កាលពីឆ្នាំ ២០១៣ គឺជាឧទាហរណ៍ ជាក់ស្តែងមិនអាចប្រកែកបានឡើយ។

ទី៦៖ ករណី EBA ចុងក្រោយនេះគឺជាភស្តុតាងថ្មីមួយទៀតដែល បង្ហាញថា សម រង្ស៊ី មិនញញើត មិនខ្មាសអៀន ក្នុងការប្រកាសជា ចំហរប្រឆាំងនឹងផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ កម្មករ និងកសិករខ្មែរបើទោះបីជាខ្មែរពេញនគរ រួមទាំងជនបរទេសជាច្រើន ផងកំពុងទាមទារកុំឲ្យសហភាព អឺរ៉ុបដក EBA ពីកម្ពុជាក៏ដោយ។ ភាពគឃ្លើន របស់ សម រង្ស៊ី គឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនខ្លួនឯងដែលមិនអាចអត់ឱនបានឡើយ។

សរុបមកវិញ រាល់អំពើរបស់ សម រង្ស៊ី ដូចបានរៀបរាប់ត្រួសៗ ខាងលើវាលើសពីគ្រប់គ្រាន់ ទៅទៀតក្នុងការបញ្ជាក់ថា សម រង្ស៊ី នេះពិតជាជនក្បត់ជាតិ និងក្បត់ផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ យ៉ាងពិតប្រាកដ។ ក្នុងនាម ប្រជាពលរដ្ឋខ្មែរម្នាក់ដែលមានឈាមជ័រជាខ្មែរ ខ្ញុំពិតជាមិនអាចអត់ឱន ឲ្យជនឈ្មោះ សម រង្ស៊ី បានឡើយ។ ប្រវត្តិសាស្ត្រ ត្រូវចារឈ្មោះជននេះទុកក្នុង ក្រាំងមាសថាជា«ជនក្បត់ជាតិ» តត្រកូលដែលទោះជាតិនេះ ឬជាតិក្រោយក៏មិនអាច លើក លែងអោយបានដែរ។ ជនក្បត់ជាតិមិនត្រឹមតែទទួលបានការ ថ្កោលទោសប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវចាប់ញាត់ក្នុងពន្ធនាគារអស់មួយជីវិតពីព្រោះសារជាតិក្បត់ជាតិ តពូជនិងសណ្តាននេះនឹងនៅតែ បន្តបំផ្លាញជាតិនិង ប្រជាពលរដ្ឋខ្មែរគ្មានឈប់ឈរឡើយ ប្រសិនបើគ្មានវិធានការក្តៅនិងកណ្តាប់ដៃដែកថែប ទេនោះ៕ ដោយ៖ អ្នកតាមដាននយោបាយ តុកាហ្វេ

Facebook Comments

To Top