អន្តរជាតិ

រដូវចូលឆ្នាំផ្តល់ប្រាក់ចំណូល ដល់វិស័យទេសចរណ៍ចិន ប្រមាណទៅដល់ជាង ៧៦ពាន់លានដុល្លារ

ប៉េកាំង: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រាក់ចំណូលទេសចរណ៍ ក្នុងស្រុករបស់ចិន បានកើនឡើងប្រមាណជា៥១៣,៩ ពាន់លានយន់ ឬប្រហែលជា ៧៦,២១ពាន់លានដុល្លារអាមេរិក ក្នុងអំឡុងពេលវិស្សមកាល បុណ្យនិទាឃរដូវរយៈពេលមួយសប្ដាហ៍ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ដែលជាការកើនឡើង ប្រចាំឆ្នាំ៨,២ភាគរយ។

យោងតាមតួលេខ របស់ក្រសួងវប្បធម៌ និងទេសចរណ៍ជាតិរបស់ចិន បានឱ្យដឹងថា ការធ្វើដំណើរសរុបចំនួន ៤១៥លានដង ត្រូវបានធ្វើនៅទូទាំងប្រទេស ក្នុងអំឡុងថ្ងៃឈប់សម្រាកនេះ កើនឡើង៧,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ការស្ទង់មតិដោយស្ថាប័នមួយ នៅក្រោមក្រសួងបានបង្ហាញថា ការធ្វើដំណើរដើម្បីទស្សនាវប្បធម៌ប្រពៃណី គឺជាចំណង់ចំណូលចិត្តមួយ ក្នុងចំណោមអ្នកធ្វើដំណើរ ក្នុងអំឡុងថ្ងៃបុណ្យនេះ ព្រោះការស្ទង់មតិដោយស្ថាប័នមួយ នៅក្រោមក្រសួងបានបង្ហាញថា ប្រហែល៤០ភាគរយ នៃអ្នកធ្វើដំណើរបាន ទៅទស្សនាសារមន្ទីរ នៅលើការធ្វើដំណើររបស់ពួកគេ។

ក្នុងអំឡុងពេលនៃពិធីបុណ្យឆ្នាំ មុនការធ្វើដំណើរមានតែ ៣៨៦លានដង ត្រូវបានធ្វើឡើង នៅក្នុងស្រុកដែលរួមចំណែក ដល់ការកើនឡើង ៤៧៥ពាន់លានយន់ នៅក្នុងប្រាក់ចំណូលការ ធ្វើដំណើររបស់ប្រទេសចិន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top