អន្តរជាតិ

មន្រ្តី IMF និងធនាគារពិភពលោក នឹងទស្សនកិច្ច កូរ៉េខាងត្បូង ដើម្បីវាយតំលៃប្រព័ន្ធហិរញ្ញវត្ថុ

សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា មន្រ្តីពីមូលនិធិរូបិយវត្ថុ អន្ដរជាតិ (IMF) និងធនាគារពិភពលោក នឹងធ្វើទស្សនកិច្ចនៅ កូរ៉េខាងត្បូងនៅសប្តាហ៍នេះ សម្រាប់ការវាយតម្លៃជាទៀងទាត់នៃ ប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសនេះ។

មូលនិធីរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក ធ្វើការវាយតម្លៃស្ថាបត្យកម្មហិរញ្ញវត្ថុ នៃបណ្តាប្រទេសចំនួន ២៥ ដែលត្រូវបានជ្រើសរើស ជារៀងរាល់ ៥ ឆ្នាំក្រោមកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ។ ប្រទេសកូរ៉េខាងត្បូងត្រូវបានត្រួត ពិនិត្យចុងក្រោយនៅឆ្នាំ២០១៣ ។

គណៈកម្មការសេវាហិរញ្ញវត្ថុ (FSC) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ មួយថា គណៈប្រតិភូមន្ត្រី IMF និងធនាគារពិភពលោក នឹងទៅដល់ប្រទេសកូរ៉េ ខាងត្បូងនៅថ្ងៃអង្គារ ដើម្បីពិភាក្សាពីការវាយ តម្លៃអំពីការវាយតម្លៃ នេះជាមួយមន្ត្រីកូរ៉េខាងត្បូង។

FSC បានឱ្យដឹងថា ការវាយតម្លៃនេះនឹងត្រូវធ្វើឡើង នៅចុងឆ្នាំនេះ ហើយរបាយការណ៍ចុងក្រោយនឹងត្រូវបញ្ជូនទៅ IMF នៅឆមាសទី១ ឆ្នាំក្រោយ៕ដោយ ឈូក បូរ៉ា

Facebook Comments

To Top