អន្តរជាតិ

ភ្លើងឆេះព្រៃនៅ ណូវែលសេឡង់ អាចបន្តឆេះជាច្រើនសប្តាហ៍ទៀត

ណូវែលសេឡង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសណូវែលសេឡង់ ត្រូវបានគេរំពឹងថា នឹងបន្តឆាបឆេះជាបន្តបន្ទាប់ទៀតនៅក្នុងប៉ុន្មានសប្តាហ៍ទៅមុខទៀត ។

គេបានដឹងថា ពលរដ្ឋរាប់ពាន់នាក់ត្រូវបានគេជម្លៀស ខ្លួនចេញពីលំនៅដ្ឋាន បន្ទាប់ពីមានករណីភ្លើងឆេះព្រៃ​បានកើតឡើងអស់រយៈ៦ថ្ងៃមកហើយ ។

ក្រុមពន្លត់អគ្គីភ័យ បានព្យាយាមពន្លត់អណ្តាត ភ្លើងដែលបានឆាបឆេះឡើង ។

ភ្លើងឆេះព្រៃត្រូវបានគេដឹងថា បានកើតឡើងខ្លាំងនៅជិតក្រុង Nelson និងបន្តគំរាមកំហែងមកដល់ក្រុង Wakefield ។

តួលេខជាក់ស្តែង ពលរដ្ឋប្រមាណ៣.០០០នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋាននៅក្នុងស្រុក Tasman ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top