អន្តរជាតិ

ប្រជាជនកូរ៉េខាងត្បូង មានអារម្មណ៍ថា ស្ថានភាពសេដ្ឋកិច្ចកាន់តែ អាក្រក់ឡើង ចាប់តាំងពីឆ្នាំ ២០១៤

សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃចន្ទនេះថា ប្រជាជនកូរ៉េខាងត្បូងមានអារម្មណ៍ថា ស្ថានភាពសេដ្ឋកិច្ច កាន់តែយ៉ាប់យ៉ឺនចាប់តាំងពីឆ្នាំ ២០១៤ មក បើទោះបីជាកំណើន ផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើងជាបន្តបន្ទាប់ដោយសារតែអត្រា អ្នកអត់ការងារធ្វើកើនឡើងក្នុង ចំណោមប្រជាជនវ័យក្មេង និងការទម្លាក់អត្រាប្រតិបត្តិការរោងចក្រ ។

ការរកឃើញដែល បានចេញផ្សាយដោយ ធនាគារកណ្តាលកូរ៉េ (BOK) បានបង្កើតលិបិក្រមថ្មីមួយ ស្តីពីការយល់ឃើញរបស់ វិនិយោគិនសេដ្ឋកិច្ច ទៅលើកំណើនសេដ្ឋកិច្ចពិតដោយផ្អែកលើភាពខុសគ្នា នៃស្ថិតិសេដ្ឋកិច្ចសំខាន់ៗ ៥ចំណុច។

របាយការណ៍នេះត្រូវ បានគណនាដោយភាព ខុសគ្នានៃផលិតកម្មក្នុងចំណោមវិស័យឧស្សាហកម្មអត្រាប្រតិបត្តិការ របស់រោងចក្ររវាងក្រុមហ៊ុន ខ្នាតតូច និងធំ និងភាពខុសគ្នានៃប្រាក់ចំណូលក្នុង ចំណោមកម្មករនៅក្នុង វិស័យផ្សេងៗគ្នា។

វាក៏រួមបញ្ចូលគម្លាតអតិផរណា រវាងការចំណាយលើការ រស់នៅនិងតម្លៃទំនិញប្រើប្រាស់ និងភាពខុសគ្នារវាង អត្រាគ្មានការងារធ្វើរបស់មនុស្ស វ័យក្មេង និងប្រជាជនទាំងមូល។

របាយការណ៍នេះបានឲ្យដឹងថា កូរ៉េខាងត្បូង បានដកចេញនូវកំណើនផលិតផល ក្នុងស្រុកសរុបរឹងមាំប្រហែល ៣% ចាប់តាំងពីឆ្នាំ២០១២ មក។ អត្រាកំណើនខ្ពស់បំផុតរបស់ខ្លួនគឺ ៣,៣% នៅក្នុងឆ្នាំ២០១៤ ខណៈដែលទាបបំផុត គឺ ២,៧% នៅក្នុងឆ្នាំ២០១៨ ។

លោក Kim Hyung-suk ដែលជាសហអ្នកសរសេរ របាយការណ៍របស់ BOK បានថ្លែងថា “នៅប៉ុន្មានឆ្នាំថ្មីៗនេះចំនួនទិន្នន័យ សេដ្ឋកិច្ចជាពិសេសកំណើន ផលិតផលក្នុងស្រុកសរុប មិនអាក្រក់ទេ ប៉ុន្តែប្រជាជននៅតែនិយាយថា  សេដ្ឋកិច្ចកាន់តែអាក្រក់ ទៅៗ” ។

លោកបន្ដថា “របាយការណ៍របស់យើង ដែលបង្ហាញពីអារម្មណ៍របស់ប្រជាពលរដ្ឋលើស្ថានភាពសេដ្ឋកិច្ច បានធ្លាក់ចុះជារៀងរហូត ក្នុងរយៈពេលដែលបានលើក ឡើង នេះអាចបណ្តាលមកពីភាពខុសគ្នា រវាងអត្រាគ្មានការងារធ្វើ របស់មនុស្សវ័យក្មេង និងប្រជាជនទាំងមូល និងអត្រាប្រតិបត្តិការ របស់រោងចក្រ រវាងក្រុមហ៊ុន ខ្នាតតូច និងធំ” ។

អត្រាអ្នកគ្មានការងារធ្វើកើនឡើង នៃមនុស្សដែលមានអាយុពី ១៥ ដល់ ២៩ ឆ្នាំ គឺជាបញ្ហាសង្គមមួយដែលកំពុង ប្រឈមមុខបំផុតជាមួយ សេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ី ដោយរដ្ឋាភិបាលនៅទីនេះ បានចាក់ប្រាក់រាប់ពាន់លានវ៉ុន ទៅក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើតការងារក្នុងរយៈពេល ប៉ុន្មាន ឆ្នាំនេះ។ និន្នាការបែបនេះកើតមានឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ ប្រទេសនេះកំពុងឆ្ពោះ ទៅរកការលូតលាស់ទាបដែលគ្មានរចនាសម្ពន្ធការងារ ច្រើន៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top