ព័ត៌មានជាតិ

បុរី​ Soleil 88 ដាក់លក់ជាផ្លូវការដំបូងបង្អស់ នៅកម្ពុជា​ ក្រោមវិនិយោគ លេីវិស័យអចលនទ្រព្យ​ ដោយសំណង់គុណភាពខ្ពស់ ​រចនាស៊ីវិល័យបែបហុងកុង

ភ្នំពេញ៖ វិនិយោគិន មកពីប្រទេសចិន តាមរយៈក្រុមហ៊ុន អចលនទ្រព្យថ្មី Penta Global Ltd. ដែលមានការប្តេជ្ញាក្នុងការអភិវឌ្ឍន៍ អចលនទ្រព្យ នៅទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចាប់ផ្តើមជំហ៊ានដំបូង ដោយសម្ពោធដាក់លក់ជាផ្លូវការ នូវបុរី Soleil 88 ស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក Nixon Lee នាយកក្រុមហ៊ុន Penta Global Ltd បាននិយាយថា ការសម្ពោធបើកលក់ជាផ្លូវការរបស់បុរី សូឡី ៨៨ នៅថ្ងៃនេះ ជាថ្ងៃទី៧នៃពិធីបុណ្យចូលឆ្នាំចិន ដែលជាថ្ងៃដ៏សំខាន់ សម្រាប់ពួកយើងទាំងអស់គ្នា ពីព្រោះជនជាតិចិន និយាយថា ថ្ងៃទី៧ នៃពិធីបុណ្យចូលឆ្នាំចិនគឺជាថ្ងៃកំណើននៃមនុស្ស។ ដូច្នេះ ហើយខ្ញុំសូមនិយាយថា រីករាយថ្ងៃកំណើតទៅកាន់អ្នកទាំងអស់គ្នា។

លោកបានថ្លែងថា Penta Global Limited “Penta” គឺជាក្រុមហ៊ុន អភិវឌ្ឍអន្តរជាតិ ដែលមាន ទីតាំងនៅទីក្រុងហុងកុង ដែលបានបើកដំណើរការ ដោយស្ថាបនិក៦រូប ដែលមាន បទពិសោធន៍ខ្ពស់ ក្នុងវិស័យអចលនទ្រព្យ នៅទីក្រុងហុងកុង សហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់។ នៅក្នុងឆ្នាំថ្មីនេះPenta នឹងផ្តោតទៅលើ ប្រទេសដែលស្ថិតនៅក្នុងខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយប្រទេសកម្ពុជា គឺជាជំហានដំបូង នៅក្នុងគម្រោងរបស់ Penta។ Penta បានជ្រើសរើសប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមអភិវឌ្ឍ គោលនយោបាយ និងសេដ្ឋកិច្ច ការបើក ទូលាយខាងលំហូរូបិយប័ណ្ណបរទេស និងតម្រូវការគេហដ្ឋានខ្ពស់ សម្រាប់មនុស្សជំនាន់ក្រោយ។

លោកបានលើកឡើងថា កម្ពុជាជាប្រទេសដំបូង ដើម្បីចាប់ផ្តើម គម្រោងរបស់ខ្លួន ដោយសារមូលហេតុមួយចំនួនដូចជា ទី១ ដោយសារ រូបិយប័ណ្ណកម្ពុជា មិនមានហានិភ័យចំពោះ Penta នោះទេ ព្រោះប្រាក់រៀល របស់កម្ពុជា និងប្រាក់ដុល្លារ សហរដ្ឋអាមេរិក គឺសុទ្ធតែអាចប្រើប្រាស់ បានយ៉ាងទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ ទី២ ដោយសារប្រទេសនេះ មានស្ថិរភាពខាង នយោបាយ និងមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងរយៈពេល៣-៤ឆ្នាំនេះ ហើយនឹងរយៈពេល ៥ឆ្នាំទៅមុខទៀតផងដែរ។

លោក Sunny Yung និងអ្នកតុបតែងផ្នែកខាងក្នុង បានថ្លែងថា សិល្បៈនៃការសាងសង់ Soleil 88 គឺបានអភិវឌ្ឍផ្ទះបែបទីក្រុងចំនួន៨៨ផ្ទះ។ សួនច្បារ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ របស់យើង ដើម្បីបង្កើតបាន ជាគេហដ្ឋានល្អប្លែកពីគេ។ ជាមួយនឹងការបែងចែក ច្រកចេញចូល ដែលមានភាពរឹងមាំ ដើម្បីការពារសុវត្ថិភាព។

លោកបន្តថា យើងមានផ្ទះចំនួន២ប្រភេទ គឺផ្ទះដែលមានកម្ពស់៣ជាន់ និងផ្ទះដែលមានកម្ពស់៤ជាន់។ ប្លង់មូលដ្ឋាន គឺធ្វើការកែប្រែ ជាន់ឡៅតឿ អោយទៅជា ជាន់ធំទូលាយ ពេញលក្ខណៈ ដើម្បីបែងចែកបន្ទប់ អោយមានភាពស្រឡះ និងខ្ពស់។ កាំជណ្តើរមួយកាំៗ គឺមានភាពរលោងស្អាត និងមានភាពងាយស្រួល ក្នុងការឡើង គឺធ្វើឡើងជាពិសេស សម្រាប់គ្រួសារ ដែលមានកូនតូច និងមនុស្សចាស់។

លោកបានបន្ថែមទៀតថា ដើម្បីធ្វើអោយមានភាពខុសប្លែក ពីផ្ទះល្វែងធម្មត ទីធ្លាយ៉រខាងមុខផ្ទះ ត្រូវបានរៀបចំយ៉ាងពិសេស សម្រាប់ផ្ទះនីមួយៗ។ ផ្ទះមានកម្ពស់៣ជាន់ និងមាន៤បន្ទប់គេង គឺទទួលបាន ការពេញនិយមជាខ្លាំង នៅក្នុងប្រទេសកម្ពុជា ចំណែកផ្ទះដែលមាន៤ជាន់ គឺអាចបត់បែន ក្នុងការប្រើប្រាស់ ដែលអាចប្រើប្រាស់ជាកន្លែង ធ្វើពាណិជ្ជកម្មក៏បាន ធ្វើជាលំនៅដ្ឋានស្នាក់នៅក៏បាន។ អ្នកអាចធ្វើការនៅជាន់ទី១ និងជាន់ទី២ ហើយស្នាក់នៅនៅជាន់ទី៣ និងជាន់ទី៤ ​យ៉ាងងាយស្រួល។ ចំណែកសួនច្បារនៅជាន់ដំបូលវិញគឺជាការបន្ថែមទៅដល់ផ្ទះនីមួយៗ។ បន្ថែមពីនេះ នៅមានបរិវេណខាងក្រៅផ្ទះ ដែលអ្នកអាចសម្រាក ឬក៏កម្សាន្តជាមួយនឹង សកម្មភាពមួយចំនួន នៅបរិវេណ ខាងក្រៅនេះផងដែរ។

លោកបានឲ្យដឹងថា ដំណាក់កាលទី១ រួមបញ្ចូលការសាងសង់ ផ្ទះគំរូចំនួន២ គឺ “ផ្ទះក្នុងក្តីស្រមៃ” និង “ផ្ទះដ៏ល្អបំផុត” ដែលបានសាងសង់រួចរាល់ នៅមុនថ្ងៃបើកលក់ជាផ្លូវការ សម្រាប់ផ្ទះក្នុងក្តីស្រមៃ គម្រោង របស់ស្ថាបត្យករយើង លោក Sunny Yung និងអ្នកតុបតែងផ្នែកខាងក្នុង Dorothy Chan បានរៀបចំ បញ្ចូលគ្នារវាងស្ថាបត្យកម្ម និងការតុបតែង ដើម្បីបង្កើន “ក្តីស្រមៃ” សម្រាប់ការគ្រប់គ្រង អចលនទ្រព្យរបស់ពួកគេ។ សម្រាប់ផ្ទះដ៏ល្អបំផុត គឺឆ្លុះបញ្ចាំងពីស្តង់ដារ ដែលផ្តល់នូវសេរីភាព សម្រាប់ម្ចាស់អចលនទ្រព្យ ដើម្បីផ្តល់នូវអារម្មណ៍ដ៏ល្អបំផុត សម្រាប់ពួកគេផងដែរ។ នៅសល់ផ្ទះល្វែងចំនួន៨៦ទៀត នឹងត្រូវសាងសង់នៅក្នុងដំណាក់កាលទី២ ដល់ដំណាក់កាលទី៣ ដែលនឹងត្រូវប្រកាស បន្ទាប់ពីថ្ងៃបើកលក់ ជាផ្លូវការ របស់យើង ត្រូវបានបញ្ចប់ផងដែរ និងគ្រោងបញ្ចប់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top