ព័ត៌មានជាតិ

បញ្ហាEBA៖ លោក ផៃ ស៊ីផាន ថាកម្ពុជាគ្រាន់តែបាត់ការ អនុគ្រោះពន្ធ មិនមែនបាត់បង់ទីផ្សារ អឺរ៉ុបនោះទេ (មានវីដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចាប់ផ្ដើមផ្អាក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែង តែអាវុធ( EBA) ពីកម្ពុជា អ្នកនាំពាក្យ រដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមលក្ខណៈដោះស្រាយ រួចជាស្រេចហើយខណៈកម្ពុជាគ្រាន់តែ បាត់ការអនុគ្រោះពន្ធ តែប៉ុណ្ណោះមិនមែនបាត់បង់ ទីផ្សារនាំទំនិញទៅទីផ្សារអឺរ៉ុបនោះទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើង បែបនេះបន្ទាប់ពី សហភាពអឺរ៉ុប បានចេញសេចក្តីប្រកាស ព័ត៌មាន នៅរសៀលថ្ងៃទី១១ កុម្ភៈ ថា សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំ ឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការទទួលបាន អាទិភាពរបស់កម្ពុជាលើទីផ្សារ សហភាពអឺរ៉ុបក្រោមគម្រោង ពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផលមិនគោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។

ទាក់ទិនករណីនេះ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា“ក្នុងនាមរាជរដ្ឋាភិបាល បានត្រៀមលក្ខណៈរួចជាស្រេចរយៈពេលមួយឆ្នាំជាងនេះ ឯង។ ដោយសារតែឈរទៅលើល ក្ខខណ្ឌនៃការទទួលបានការ អនុគ្រោះពន្ធសូន្យចំពោះ គ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធ”។

លោកបន្ដថា កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល របស់ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃនេះ មានការកើនខ្ពស់ហួស ពីខ្សែបន្ទាត់។ប៉ុន្ដែកម្ពុជា បានកាត់បន្ថយឧត្តមភាព នៃការប្រកួតប្រជែងជាមួយបណ្ដា ប្រទេសដទៃទៀតខណៈកម្ពុជា បានត្រៀមលក្ខណៈដោះស្រាយរួចទៅហើយ។

លោកបន្ថែមថារហូតមកដល់ពេលនេះកម្ពុជា បានត្រូវបណ្ដាប្រទេស ធំៗទទួលស្គាល់ ក្នុងករិតមួយដែលគេមិន អនុគ្រោះពន្ធមកលើកម្ពុជា ពីព្រោះរាជរដ្ឋាភិបាលនៅក្នុងលោកនេះ កំពុងជួបបញ្ហារៀងៗខ្លួន ដូច្នេះពួកគេត្រូវធ្វើយ៉ាងណា បង្កើនពន្ធនាំចូល។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាជាសមាជិកពេញសិទ្ធិ របស់អង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះកម្ពុជាត្រូវការ អភិវឌ្ឍន៍ខ្លួន ទាំងការចូលរួម និងការពារផលប្រយោជន៍របស់ ពាណិជ្ជកម្មផងដែរ។ កម្ពុជាជួបបញ្ហានេះ កម្ពុជាក៏អាចធ្វើកិច្ចការងារ ទំនាក់ទំនង សហប្រតិបត្តិការពាណិជ្ជកម្មជាមួយ បណ្ដាប្រទេសជាមិត្ត នៅក្នុងសហគមន៍អឺរ៉ុប ទោះបីកម្ពុជាបាត់បង់ ការអនុគ្រោះពន្ធនេះក៏ដោយ។ អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ទៀតថា “យើងមិនបាត់ទីផ្សារសហគមន៍ អឺរ៉ុបទេក៏ប៉ុន្ដែយើងបាត់នូវការ អនុគ្រោះពន្ធតែប៉ុណ្ណឹងៗ ប៉ុន្ដែយើងត្រូវបង់ពន្ធជួន រដ្ឋរបស់គេដែរ”។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោម កម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។

ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអឺរ៉ុប នៅតែបើកចំហ សម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំ កសាងអភិវឌ្ឍន៍ខ្លួនឲ្យរួចផុត ពីភាពក្រីក្រដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានា មកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀង រហូតនោះបានឡើយ ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top