ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ​ អះអាងថា មិនធ្លាប់ធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធ គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា

ភ្នំពេញ​៖​បន្ទាប់ពីមានការ ចុះផ្សាយនានា ស្ដីពី គម្រោងបាញ់បង្ហោះផ្កាយរណបផ្ទាល់ខ្លួនរបស់ កម្ពុជានៅឆ្នាំ២០២១នាយឧត្តមសេនីយ៍​ ឈុំ​ សុជាតិ​ អ្នកនាំ​​ពាក្យ​​ក្រសួង​​ការពារ​​ជាតិ​​កម្ពុជា​​ចេញមុខ ប្រតិកម្មថា លោកមិនបាន ធ្វើអត្ថាធិប្បាយទាក់ទងនឹង គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់ កម្ពុជាក្នុងពេលថ្មីៗនេះ។

នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ នៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៩ថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រង ខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវ សន្តិសុខតាម បណ្តោយព្រំដែនជាមួយ បណ្តាប្រទេសជិតខាង ។ នេះបើយោងតាម AKP ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់​ នាយឧត្ដមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ​ នៅព្រឹកថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩បានឲ្យដឹងថា​ “ខ្ញុំមានការងឿងឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹង គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ”។

នាយឧត្ដមសេនីយ៍​ បន្ដថា”​ ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែនាយឧត្ដមសេនីយ៍​ សូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបនាយឧត្ដមសេនីយ៍ផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយ អំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុង វេទិកាណាមួយទាល់តែសោះ”។

អ្នកនាំ​​ពាក្យក្រសួង​​ ការពារ​​ជាតិ​​កម្ពុជា​​ មានប្រសាសន៍ថា​ “ខ្ញុំយល់ថា អ្នកសារព័ត៌មានដែលសរសេរ រឿងនេះអាចទំនងមានការភាន់ច្រឡំចំពោះ ប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ”៕

Facebook Comments

To Top