វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានហោះចេញពីទីក្រុង Auckland ឆ្ពោះទៅកាន់ក្រុងសៀងហៃ ត្រូវបានបង្ខំឱ្យត្រលប់មកវិញ បន្ទាប់ពីបាន ហោះហើរអស់រយៈពេល៥ម៉ោង នៅលើអាកាស ដោយសារតែពួកគេ មិនមានសិទ្ធិធ្វើការចុះចត នៅក្នុងប្រទេសចិន ។
ជើងហោះហើរ NZ289 ដឹកអ្នកដំណើរប្រហែល២៧០នាក់ បានចាកចេញពីក្រុង Auckland នៅមុនពេលឈានចូល ពាក់កណ្តាលអាធ្រាត កាលពីថ្ងៃសៅរ៍ បានវិលត្រឡប់មកវិញ នៅប្រហែលម៉ោង១០ព្រឹក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។
ក្រុមអ្នកដំណើរបាននិយាយថា នាយករដ្ឋមន្ត្រី បានជូនដំណឹងដល់ពួកគេថា យន្តហោះអាកាសចរណ៍ Air New Zealand មិនត្រូវបានអនុញ្ញាតឱ្យចុះចតនៅក្នុងប្រទេសចិនឡើយ ហើយនឹងត្រូវត្រឡប់មកវិញ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
Facebook Comments
