សុខភាព

ចំណុច ធ្វើឲ្យអ្នកជួយជីវិតរបស់បុគ្គល ដែលមានជំងឺបាក់ទឹកចិត្តបាន!

បុគ្គលដែលនៅជុំវិញអ្នក ដែលមានជំងឺបាក់ទឹកចិត្ត អាចជាអ្នកជួយជម្រុញ ឲ្យគេកាន់តែគិតខ្លី ហើយក៏ជាអ្នកដែលអាចជួយ សង្គ្រោះជីវិតរបស់ពួកគេផងដែរ។ ជាពិសេស ពាក្យសម្តីមិនប្រយ័ត្នរបស់អ្នកមួយម៉ាត់ អាចធ្វើឲ្យជីវិតមួយបាត់បង់យ៉ាងលឿន។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធី ក្នុងការជួយអ្នកដែលមាន ជំងឺបាក់ទឹកចិត្តឲ្យមានសង្ឃឹមវិញ។ តើមានអ្វីខ្លះទៅ?

-ដំបូង នៅពេលដែលអ្នកសង្កេតឃើញបងប្អូន មិត្តភក្តិ ឬនរណាម្នាក់មានអាការៈមិនប្រក្រតី អ្នកគួរតែហ៊ានសួរពួកគាត់ ថាតើមានរឿងអ្វីកើតឡើង។ អ្នកគួរតែផ្តល់កម្លាំងចិត្ត និងជួយលើកទឹកចិត្តគាត់ ហើយធ្វើឲ្យគាត់ដឹងថា អ្នកអាចជាប្រិយមិត្តដែល អាចស្តាប់រឿងគាត់បាន។ ក្រោយពេលដែលពួកគាត់ព្រមនិយាយ អ្នកគួរតែបង្វែលអារម្មណ៍ របស់អ្នកទាំងស្រុងទៅលើពួកគាត់ ។

-បន្ទាប់មក អ្នកគួរតែសួរសំណួរដល់ពួកគាត់ ដោយសួរសំណួរដែលល្អ។ អ្នកអាចសួរឲ្យពួកគាត់និយាយរឿង ទាំងឡាយប្រាប់អ្នកឲ្យកាន់តែច្បាស់ ដោយមិនគួរសួរសំណួរដែលបញ្ឈឺ ឲ្យពួកគាត់កាន់តែអស់សង្ឃឹមនោះទេ។

-បន្ទាប់មកទៀត អ្នកគួរតែស្តាប់ដោយយកចិត្តទុកដាក់ ហើយផ្តោតអារម្មណ៍ទាំងមូលលើពួកគាត់ ព្រោះការស្តាប់ដោយយកចិត្តទុកដាក់ ទើបអាចធ្វើឲ្យគាត់ និយាយចេញមកអស់ពីចិត្ត មិនធ្វើឲ្យពួកគាត់ទុកក្នុងចិត្ត ហើយគ្មានកន្លែងបន្ធូរ ដោយគិតតែចង់សម្លាប់ខ្លួន។

-ក្រោយពេលដែលពួកគាត់និយាយអស់ អ្នកអាចសម្រាយពីបញ្ហា របស់ពួកគាត់ចេញមក ថាតើពួកគាត់កំពុងតែមានបញ្ហាអ្វី ដោយសម្រាយឲ្យបានច្បាស់ និងត្រឹមត្រូវ។

-ចុងក្រោយ អ្នកអាចផ្តល់គំនិតរបស់ អ្នកដល់ពួកគាត់បាន ដោយផ្តល់គំនិតល្អ មិនមែនបញ្ឈឺឲ្យគាត់គិតខ្លីនោះទេ។ អ្នកគួរតែធ្វើឲ្យពួកគាត់ដឹងថា បញ្ហាទាំងឡាយសុទ្ធតែអាចដោះស្រាយបាន ហើយជីវិតគឺមានតម្លៃណាស់ មិនមែនជាសម្រាមនោះទេ។ ដូចនេះ អ្នកគួរតែជួយនិយាយជាមួយពួកគាត់ រហូតដល់ពួកគាត់យល់ពីតម្លៃនៃជីវិត ហើយយល់ពីបញ្ហា ទាំងឡាយរបស់ពួកគាត់ គឺអាចដោះស្រាយបាន ទើបពួកគាត់មានសង្ឃឹមរស់បន្តទៅទៀត ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top