សុខភាព

ក្រោយសម្រាលកូនរួចភ្លាម អ្នកម្តាយមិនអាចធ្វើរឿងទាំង ៦នេះជាដាច់ខាត

ខាងក្រោមនេះ ជារឿងដែលអ្នកម្តាយ មិនគួរធ្វើក្រោយពេល ដែលសម្រាលកូនរួចភ្លាម។ តើមានអ្វីខ្លះទៅ?

-អ្នកមិនគួរលើករបស់ធ្ងន់ៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកបាន។ ដូចនេះ របស់ធ្ងន់ អ្នកគួរតែឲ្យអ្នកដទៃជួយលើក ទើបមិនធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នក។

-អ្នកមិនគួរឡើងជណ្តើរនោះទេ ប៉ុន្តែប្រសិនជាផ្ទះនៅជាន់លើ អ្នកអាចឡើងបាន។ អ្នកអាចឡើងយឺតៗ ហើយកាន់បង្កាន់ដៃឲ្យជាប់ ដើម្បីកុំឲ្យដួល។ ចំនួននៃការឡើងចុះ គឺមិនគួរច្រើនដងពេកឡើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។

-អ្នកមិនគួរងូតទឹក ឬហែលទឹកពេលដែល ទើបតែកើតកូនហើយនោះទេ ព្រោះមុខរបួសអ្នកមិនទាន់ជានៅឡើយ។ ដូចនេះ បើអ្នកងូតទឹក ឬហែលទឹកភ្លាម សុខភាពរបស់អ្នក នឹងអាចទ្រុឌទ្រោមបាន។

-អ្នកក៏មិនគួរបើកឡានភ្លាមៗនោះដែរ ព្រោះអាចធ្វើឲ្យមានគ្រោះថ្នាក់ ថែមទាំងមិនល្អចំពោះ សុខភាពអ្នកទៀតផង។

-ប្រសិនជាអ្នកចង់រួមភេទ អ្នកគួរតែចាំដល់ឈាម កង្វក់ហូរចេញអស់សិន ទើបអាចធ្វើការរួមភេទបាន ព្រោះអាចនាំមេរោគចូល ក្នុងរាងកាយរបស់អ្នកបាន យ៉ាងងាយតាមស្បូន។

-បើអ្នកចង់ហាត់ប្រាណ គួរតែចាំដល់រាងកាយរាងរឹងមាំ ហើយមុខរបួសជាមុនសិន ទើបអាចធ្វើការហាត់ប្រាណបា។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទោះកើតកូនរួចក៏ដោយ ទើបសុខភាពអ្នកមិនងាយខូច ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top