កីឡា

កីឡាប្រដាល់សកល ប្រឈមនឹងការដកចេញ មុនពេលអូឡាំពិក២០២០មកដល់

មូស្គូ៖ កីឡាប្រដាល់សកលស្ម័គ្រចិត្តប្រឈមមុខនឹងការគំរាមកំហែងមួយមុនការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២០នៅតូក្យូ បន្ទាប់ពីសហព័ន្ធអន្តរជាតិរបស់ខ្លួនបានជ្រើសរើស ប្រធានម្នាក់ត្រូវបានចោទប្រកាន់ពីបទទាក់ទងនឹងបទឧក្រិដ្ឋយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

សហព័ន្ធត្រូវគេស្គាល់ថា ជា AIBA បាននិយាយថា ជា “ក្រុមបញ្ឆោត” ដែលដឹកនាំដោយបុគ្គល “កាហ្សាក់ស្ថាន” ដែលមិនបញ្ចេញឈ្មោះបានស្នើសុំសហព័ន្ធកីឡាប្រដាល់ជាតិឲ្យសរសេរ ទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិដើម្បីជួយរៀបចំការប្រកួតកីឡាប្រដាល់អូឡាំពិចដោយគ្មាន AIBA ។

AIBA បានចេញផ្សាយពីអ្វីដែលវាបាននិយាយថា លិខិតគំរូមួយរៀបចំដោយក្រុមបំបែកខ្លួន។ លិខិតដែលមិនទាន់ចុះហត្ថលេខាដែលផ្ញើទៅ IOC បាននិយាយថា”ក្រុមរបស់យើង ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់នូវជំនាញបច្ចេកទេសចាំបាច់ និងលក្ខខណ្ឌហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីដំណើរការការប្រកួតដោយលើកឡើងពី ស្ថានភាពធ្ងន់ធ្ងរនៃកីឡាប្រដាល់ ។

ទំនាក់ទំនងរវាង IOC និង AIBA មានភាពតានតឹង បន្ទាប់ពីពាណិជ្ជករជនជាតិ Uzbekistan លោក Gafur Rakhimov ត្រូវបានជ្រើសតាំងជាប្រធាន AIBA កាលពីខែវិច្ឆិកា ដោយបានយកឈ្នះបេក្ខជនប្រទេសកាហ្សាក់ Serik Konakbayev ។ ក្រសួងរតនាគារអាមេរិកបានចោទប្រកាន់ Rakhimov ជាអ្នកជួញដូរហេរ៉ូអ៊ីនម្នាក់ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ហើយលោកស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម។ តែលោក Rakhimov បានបដិសេធការចោទប្រកាន់នេះ។

AIBA ប្រឈមនឹងការមិនទទួលស្គាល់ក្នុងខែមិថុនាបន្ទាប់ពីរបាយការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតរបស់ IOC ។ រហូតមកដល់ពេលនេះ AIBA ត្រូវបានហាមឃាត់មិនឲ្យ ទាក់ទងអ្នករៀបចំអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០៕

ដោយ៖ លី ភីលីព

Facebook Comments

To Top