អន្តរជាតិ

កិច្ចប្រជុំនៃតំណាងរដ្ឋាភិបាលទាំងអស់ របស់ពិភពលោកចាប់ផ្តើម ប្រពឹត្តទៅនៅក្នុងទីក្រុងឌុយបៃ

ឌុយបៃ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទ ទី១១ ខែកុម្ភៈនេះបានឲ្យដឹងថា កិច្ចប្រជុំលើកទី៧នៃកិច្ចប្រជុំកំពូល របស់រដ្ឋាភិបាលពិភពលោកបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅទីក្រុងឌុយបៃសហភាពអារ៉ាប់រួម ដោយមានការចូលរួមពីមនុស្សជាង៤០០០នាក់ មកពី១៤០ប្រទេស។

លោក Sheikh Mohammed bin Rashid Al Maktoum នាយករដ្ឋមន្ត្រីនៃសហភាពអារ៉ាប់រួមបាននិយាយថា ភាពជាមនុស្សគឺជាចំណុចកណ្តាលនៃកិច្ចប្រជុំកំពូល របស់រដ្ឋាភិបាលពិភពលោកលើកនេះ។ គោលបំណងចម្បងរបស់យើងគឺត្រូវប្រមើល មើលអនាគតទៅលើវិស័យផ្សេងៗដើម្បីលើកកម្ពស់មនុស្សជាតិ។

កិច្ចប្រជុំកំពូលនេះបានចាប់ផ្តើមឡើងដោយសុន្ទរកថារបស់លោក Mohammed Abdullah Al Gergawi រដ្ឋមន្រ្តីក្រសួងការងារនិងអនាគតហើយលោក Klaus Schwab ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

លើសពីនេះផងដែរកិច្ចប្រជុំកំពូលនេះក៏នឹងមានការចូលរួមពីសំណាក់ វាគ្មិនជំនាញៗចំនួនជាង៦០០នាក់ផងដែរ ដែលរាប់បញ្ចូលទាំងប្រមុខនៃរដ្ឋកំពូល អ្នកគិតគូរមេដឹកនាំនិងប្រតិភូក៏ដូចជាអង្គការអន្តរជាតិចំនួន៣០ផ្សេងទៀត៕

ប្រែសម្រួល: ស៊ុនលី

Facebook Comments

To Top