អន្តរជាតិ

ការស្ទង់មតិ៖ ពលរដ្ឋកូរ៉េខាងត្បូង មានសុទ្ធិដ្ឋិនិយម សម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង

សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រជាជនកូរ៉េខាងត្បូងចំនួន ៦នាក់ក្នុងចំណោម ១០នាក់រំពឹងថា នឹងមានលទ្ធផល យ៉ាងច្រើនពីកិច្ច ប្រជុំកំពូលលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម។

ក្នុងការស្ទង់មតិ នៃមនុស្សពេញវ័យកូរ៉េខាងត្បូង ចំនួន ៥០១ នាក់ ដែលបានធ្វើការស្ទង់មតិឡើងវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនមាន ៦២,៥ ភាគរយ បានចេញការព្យាករណ៍សុទិដ្ឋិនិយម ចំពោះការដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅជំនួបកំពូលរវាងប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។

ផ្ទុយទៅវិញ ៣៥,១ ភាគរយ បានលើកឡើង នូវទស្សនៈអវិជ្ជមាន ដោយនិយាយថា កិច្ចប្រជុំកំពូលនេះ អាចធ្វើឱ្យសម្ព័ន្ធភាព រវាងកូរ៉េខាងត្បូង និងអាម៉េរិកចុះខ្សោយ ដោយមិនមានលទ្ធផល ជាក់ស្តែងណាមួយទៅលើការ រំសាយអាវុធនុយក្លេអ៊ែរ។ ខណៈ ២,៤% ទៀតមិនបានឆ្លើយ ឬបាននិយាយថា ពួកគេមិនមានមតិទេ។

ការស្ទង់មតិដែលធ្វើឡើងតាមការស្នើសុំពីទូរទស្សន៍ CBS មានកំហុសឆ្គងការបូក ឬដក ៤,៤ ភាគរយ និងកម្រិតទំនុកចិត្ត ៩៥ភាគរយ។

លោក Realmeter បាននិយាយថា ទស្សនវិស័យសុទិដ្ឋិនិយមគឺមានក្នុងចំណោមអ្នកគាំទ្រគណបក្សនយោបាយសេរី និងមធ្យម និងនៅក្នុងគ្រប់តំបន់ និងក្រុមអាយុទាំងអស់មិនរាប់បញ្ចូលទាំងអ្នក ដែលមានអាយុលើសពី ៦០ឆ្នាំ៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top