ព័ត៌មានជាតិ

Update៖ សមត្ថកិច្ចឃាត់ខ្លួន​ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន របស់ឧកញ៉ា កុក អាននៅប៉ោយប៉ែត

ប៉ោយប៉ែត៖ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន ជនសង្ស័យម្នាក់ យកទៅសួរនាំ ពាក់ព័ន្ធពាក់ព័ន្ធករណីបង្កៃគ្រាប់បែក ក្នុងកាស៊ីណូហ្គោលឌែនក្រោន របស់ឧកញ៉ា កុក អាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថាវេលាម៉ោង១៧និង១០នាទីថ្ងៃទី ១០ ខែ កុម្ភ: ឆ្នាំ២០១៩ នៅក្នុងអាគារក្រុមហ៊ុន កាស៊ីណូហ្គោលឌែន ក្រោន វិន័រ របស់ លោកឧកញ៉ាកុកអាន ស្ថិតនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានជនសង្ស័យឈ្មោះឡាយ គឹមលាង ហៅម៉ៅ អាយុ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្រុកកំណើតជំរុំសាយធូ ព្រំដែន ទីលំនៅបច្ចុប្បន្នគ្មាន បានចូលទៅក្នុងបន្ទប់ទឹករួម ក្នុងកាស៊ីណូហើយយកចេញ ឧបករណ៍មួយ សង្ស័យជាគ្រឿងផ្ទុះ មកហែកទើបសន្តិសុខក្រុមហ៊ុន បានឃើញដេញឲ្យយកមកដាក់ នៅមុខកាស៊ីណូ ។ លុះដល់ម៉ោង១៩និង៤០ នាទី ដោយមានការឯកភាព ពីថ្នាក់ដឹកជំនាញ ទើបអង្គភាពស៊ីម៉ាក់ ធ្វើការកម្ទេច និងបំផ្ទុះគ្រាប់បែកនោះ ចោលតែម្ដង៕

Facebook Comments

To Top