នយោបាយ

វិដេអូបង្ហាញ ពីលោក សម រង្ស៊ី រាំបទ ទទាយំឆ្លង ក្រោយសម្តេច តែងកំណាព្យឌឺដង

ភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងកំណាព្យក្នុងន័យ បង្កប់ឌឺដងទៅលោក សម រង្ស៊ី ដែលជាអតីតមេបក្សប្រឆាំង ក៏មានការបង្ហោះវិដេអូ លោក សម រង្ស៊ី រាំបទទាយំឆ្លងជាមួយអ្នកគាំទ្រជាច្រើននាក់។

លោក សម រង្ស៊ី បាននិយាយជាញឹកញាប់ វាយប្រហារ មកលើសម្តេចដោយពាក្យ សំដីធ្ងន់ៗ ដើម្បីឲ្យសម្តេចឆ្លើយតបទៅ ប៉ុន្តែសម្តេចមិនបានតបទៅវិញទេ។ ជាក់ស្តែងនៅចំពោះ អ្នកគាំទ្ររបស់ខ្លួន នៅអាមេរិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានថ្លែងថា «ខ្ញុំទៅស្រុកខ្មែរ មិនមែនឲ្យលោក ហ៊ុន សែន ចាប់ខ្លួនទេ គឺទៅដើម្បីចាប់លោក ហ៊ុន សែនវិញទេ»។

សម្តេចតេជោ នៅព្រលប់ថ្ងៃទី៨ កុម្ភៈ បានបង្ហោះកំណាព្យ ប៉ុន្មានឃ្លាដែលមានអត្ថន័យ បង្កប់ឌឺដងផ្លែផ្កាទៅលោក សម រង្ស៊ី ។ កំណាព្យសម្តេចតេជោ មានន័យខ្លឹមសារថា «ទទាយំឆ្លងត្រយ៉ងបងអើយ អត់ឆ្លើយ. (ពីរដង)សង្សារបងអើយ ដល់ពេលហើយឬនៅ?.។ ចិត្តអូនចិត្តដាច់ដោយ សារចិត្តបងចិត្តខ្មៅ.(ពីរដង) ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅ តាមកិច្ចសន្យា៕

Facebook Comments

To Top