នយោបាយ

លោក អេង ឆៃអ៊ាង៖ ការដកមេប៉េអឹម ខេត្តរតនគិរី ជាល្ខោននយោបាយ

ភ្នំពេញ៖ អតីតអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានហៅការដកតំណែង មេប៉េអឹមខេត្តរតនគិរី គឺជាឆាកល្ខោន នយោបាយ របស់គណបក្សកាន់អំណាច តែប៉ុណ្ណោះ។

លោក អេង ឆៃអ៊ាង បានលើកឡើង លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងដូច្នេះថា “បើគ្រាន់តែ ដកតំណែង និងបណ្តេញចេញ ពីក្របខណ្ឌរដ្ឋ ហើយមិនមានចាត់វិធានការណ៍ ស៊ើបអង្កេត ប្រភពនៃទ្រព្យសម្បត្តិលោក គឹម រស្មី ទេនោះ គ្រាន់តែជាឆាកល្ខោននយោបាយ របស់លោក ហ៊ុន សែន តែប៉ុណ្ណោះ”។

សូមជម្រាបថា ការស្នើថ្វាយ ព្រះមហាក្សត្រ ដើម្បីលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឡើង បន្ទាប់ពីលោក គឹម រស្មី បានប្រកាសចែកប្រាក់ ដល់កូនៗចំនួន៥នាក់ ដោយម្នាក់ៗទទួលបាន ១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ នៅលើវេទិកា ក្នុងថ្ងៃខួបកំណើត កាលពីរាត្រីថ្ងៃ៦ កុម្ភៈ៕ ដោយ ស សំណាង

Facebook Comments

To Top