តារា

តោះ!! មកទស្សនាសម្រស់ ដ៏ផូរផង់ របស់តួល្ខោនស្រី ក្នុងរឿងទុំទាវ បីជំនាន់ ឬទាវសម័យថ្មី កែវ សុផានិត ពិតជាមិនអន់នោះទេ

ភ្នំពេញ៖ លោកអ្នកពិតជាធ្លាប់បានទស្សនា នូវរឿងល្ខោនយីកេ ទុំទាវ ស្ទើរតែរាប់មិនភ្លេចទៅហើយ តែយ៉ាងណាក្តី នៅមានទស្សនិកជន នាបច្ចុប្បន្ននេះមួយចំនួន នៅមិនទាន់បានស្គាល់ច្បាស់ នូវតួល្ខោនយីកេ រឿងទំទាវ សម័យនេះនោះទេ ដោយសារកាលពីមុន យើងធ្លាប់តែឃើញ តួសម្តែងជើងចាស់ ពីមួយជំនាន់ទៅមួយជំនាន់ ។

យ៉ាងណាក្តីតួស្រី សម្តែងជានាងទាវ នាសម័យនេះ បានធ្វើឲ្យទស្សនិកជន​ជាច្រើននាក់ ដែលបានទស្សនាការសម្តែង និងច្រៀងរបស់នាងរួចហើយ តែងតែលើកឡើង​ ពីសម្រស់ដ៏ស្រស់ស្អាត់ផូរផង់ ដូចទៅនឹងតារាបង្ហាញម៉ូដ នាពេលបច្ចុបន្ននេះតែម្តង ។ អ្វីដែលទាក់ទាញជាងនេះ គឺនាង មិនត្រឹមតែមាន សម្រស់ស្រស់ផូរផង់ តែប៉ុណ្ណោះនោះទេ ចំណែកឯការសម្តែងវិញ គឺពោពេញដោយសមត្ថភាពខ្ពស់ ព្រមជាមួយនឹងទឹកដមសំនៀង​​របស់នាងវិញ គឺកាន់តែធ្វើឲ្យទស្សិកជន ដែលបានទស្សនាហើយ លើកសរសើរ​ មិនដាច់ពីមាត់ឡើយ ។

តារាសម្តែងស្រី ជានាងទាវ កញ្ញា កែវ សុផានិត​ ធ្លាប់បានសម្តែងល្ខោនយីកេ ជាច្រើនរឿងកន្លងមក នៅតាមស្ថាននីយទូរទស្សន៍ ក្នុងស្រុកជាច្រើន រួមមានរឿង មាក់ថឺង និងរឿងទុំទាវជាដើម អ្វីដែលធ្វើឲ្យនាង កាន់តែមានភាពលេចធ្លោជាងនេះ បន្ទាប់ពីការសម្តែងរឿង ទុំទាវបីជំនាន់ ដែលប្រមូលផ្តុំ ដោយសិល្បករ សិល្បៈការិនី ជាច្រើនជំនាន់ តែម្តង បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើល និងលើកសរសើរពីមាត់មួយ តទៅដល់មាត់មួយ ស្ទើរគ្រប់ទីកន្លែង ។

កញ្ញា កែវ សុផានិត ធ្លាប់បានផ្តល់បទសម្ភាសន៍ ឲ្យស្ថាននីយទូរទស្សន៍ MyTV បានឲ្យដឹងថា ការចាប់ផ្តើម ដំបូងរបស់នាង គឺចេញពីការហាត់រៀន ល្ខោននិយាយ តែដោយសារ មានចិត្តស្រលាញ់ ការច្រៀង ការសម្តែង បូករួមទាំងរាំងថែមទៀតនោះ បានជម្រុញចិត្ត ឲ្យកញ្ញា កែវ សុផានិត មកប្រឡូក នៅក្នុងផ្នែកល្ខោនយីកេវិញតែម្តង ។

ក្នុងនោះដែល កញ្ញា កែវ សុផានិត បានឲ្យដឹងទៀតថា កញ្ញាជាកូនពៅ ក្នុងចំណោមបងប្អូនបីនាក់ ក្នុងគ្រួសារ ដែលមានស្រុកកំណើត មកពីខេត្តតាកែវ ហើយការប្រឡូកចូលសិល្បៈ ក្នុងល្ខោនយីកេនេះទៀតសោត គឺមានតែម្នាក់ឯងនោះទេ ពុំមានបងប្អូន ឬសាច់សារលោហិតណាម្នាក់ ជាអ្នកសិល្បៈបុរាណនោះទេ ពោលគឺកើតពីចិត្ត ស្រលាញ់សិល្បៈ ផ្នែកបុរាណនេះហើយ ទើបធ្វើឲ្យនាង តាំងចិត្តសុំឪពុកម្តាយ ចូលហាត់រៀនតែម្តង ។

ឥឡូវនេះ មកទស្សនាសម្រស់ដ៏ស្រស់ស្អាតផូរផង់ របស់ កញ្ញា កែវ សុផានិត ដែលជាតួរសម្តែងល្ខោនយីកេ នាង ទាវ ខាងក្រោមនេះទាំងអស់គ្នា៖

Facebook Comments

To Top