អន្តរជាតិ

ឆ្នាំ២០១៨ ជាឆ្នាំក្តៅបំផុតទី៤ នៅចំពេលមាននិន្នាការ ឡើងកម្តៅ

វ៉ាស៊ីនតោន៖ តាមការបង្ហាញពីការវិភាគប្រចាំឆ្នាំ ដែលបានចេញផ្សាយ ពេលថ្មីៗនេះថា សីតុណ្ហភាព នៅលើពិភពលោក នៅឆ្នាំ២០១៨ គឺជាកម្តៅដ៏ខ្លាំងបំផុត ទី៤ នៅក្នុងកំណត់ត្រា សម័យទំនើប លើផែនដីយើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រ​ នៅទីភ្នាក់ងារអវកាសអាមេរិក ណាសា “NASA” បានឲ្យដឹងថា សីតុណ្ហភាពពិភពលោក នៅឆ្នាំ២០១៨ ស្ថិតនៅពីក្រោយ ឆ្នាំ២០១៦ ២០១៧ និងឆ្នាំ២០១៥ ហើយរយៈពេល ៥ឆ្នាំចុងក្រោយនេះ ជាឆ្នាំដែលក្តៅបំផុត ចាប់តាំងពីឆ្នាំ១៨៨០ផែនដីយើង៕
ដោយ៖ លី ភីលីព

Facebook Comments

To Top