អន្តរជាតិ

គ្មានសញ្ញានៃភាពរីកចម្រើន ក្នុងកិច្ចពិភាក្សា៣ថ្ងៃ ដើម្បីត្រៀមរៀបចំ ជំនួបកំពូល អាមេរិក-កូរ៉េខាងជើងទីពីរ

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា តំណាងពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុក​កិច្ចការកូរ៉េខាងជើង បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា រយៈពេល៣ថ្ងៃ នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីត្រៀមរៀបចំ ជំនួបកំពូលទីពីរ ដែលនឹងធ្វើឡើង នៅក្នុងខែនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងបានបង្ហាញថា គ្មានភាពរីកចម្រើនណាមួយ នៅក្នុងកិច្ចប្រជុំនោះ។

ក្រសួងការបរទេសអាមេរិក បាននិយាយទៀតថា លោក Stephen Biegun បានយល់ព្រមនឹងសមភាគី កូរ៉េខាងជើង គឺលោក Kim Hyok Chol ជួបគ្នាជាថ្មីម្តងទៀត នៅមុនជំនួបកំពូល ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាគ្នា នៅទីក្រុងព្យុងយ៉ាង ចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃសុក្រនោះ លោក Stephen Biegun និងលោក Kim Hyok Chol បានពិភាក្សាគ្នា ធ្វើឲ្យមានការវិវត្តទៅមុខ នូវការប្តេជ្ញាក្នុងជំនួបកំពូល នៅសិង្ហបុរី រវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ចំពោះការលុបបំបាត់ នុយក្លេអ៊ែទាំងស្រុង ការធ្វើឲ្យឡើង ប្រសើរឡើង នូវចំណងមិត្តភាពអាមេរិក និងកូរ៉េខាងជើង និងការកសាងសន្តិភាព ជារៀងរហូត នៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top