ព័ត៌មានជាតិ

BreakingNews៖ Update៖ អ្នកច្បាប់វិភាគហេតុការណ៍ ទាក់ទិនការបង្រ្កាបដោយហិង្សា លើប្រជាពលរដ្ឋក្នុងវិវាទដីធ្លី នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រោយមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះអភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុន​វណ្ណៈ និងមន្រ្តីពាក់ព័ន្ធដែលចុះ ​ធ្វើកា​វាស់វែ​ដីនិងដឹកនាំ កម្លាំងសមត្ថកិច្ចបង្រ្កាបដោយហិង្សា លើប្រជាពលរដ្ឋទាក់ទិន បញ្ហាទំនាស់ដីធ្លី​នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ កាលពីចុងខែមករាកន្លងទៅ អ្នកច្បាប់មួយរូបបានចេញមុខវិភាគ ហេតុការណ៍ និងចំណុចមិនប្រក្រតីនានា ទាក់ទិនការបង្រ្កាបដោយហិង្សានេះ ។

អ្នកច្បាប់រូបនោះបានលើកហេតុផល និងចំណុចមិនប្រក្រតីចំនួន ៧ចំណុចក្នុងនោះរួមមាន៖
១.ភាពមិនប្រក្រតីនៃការចេញលិខិត បង្គាប់ការរបស់រដ្ឋបាលខេត្ត ជ្រៀតជ្រៀកកិច្ចការតុលាការ ក្នុងការអនុវត្តន៍សាលដីកា ចេញថ្ងៃ២៣.០១.២០១៩ ស្អែកឡើងអនុវត្តតែម្តង មានភាពតក់ក្រហល់ និងចំពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋាន កងទ័ពជើងគោក និងប៉ុន្មានថ្ងៃ មុនពេលគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាទៅហ្សឺណែវ ឡើងការពារបរិបទសិទ្ធិមនុស្ស

២.ប្រើកម្លាំងប្រដាប់អាវុធ ជ្រុលហួសហេតុដូចទៅសមរភូមិ រហូតដល់៣០០នាក់ ក្នុងនោះទាហាន១០០នាក់ ដែលទាហានពុំមាន លក្ខណៈសម្បត្តិជា “នគរបាលយុត្តិធម៌” ថែមទាំងផ្ទុះអាវុធ មិនបានមួយម៉ោងក្រោយ ពេលសម្តេចមានប្រសាសន៍ថា “ទាហានត្រូវការពារប្រជាពលរដ្ឋ និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋទឹកភ្នែក”

៣.ដីនេះជាដីរបស់រដ្ឋ ហេតុអ្វីបានជារដ្ឋបាលខេត្ត មិនការពារដីរដ្ឋ បែរជាទុកឲ្យមានទំនាស់រវាង ឯកជនដណ្តើមគ្នាយកដីរដ្ឋទៅវិញ

៤.ការលើកឡើងរបស់រដ្ឋបាលខេត្ត ដំបូងឡើយថា បាញ់ឡើងលើតែពីរបីគ្រាប់ ហើយមានបាតដៃទី៣ ក្រោយមកប្តូរជាបន្ទាប់

៥.មានពាក់ព័ន្ធជាមួយ នឹងថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខេត្តមួយចំនួន

៦.ប្រជាពលរដ្ឋដែល​ តាំងទីលំនៅលើដី ៧១ហិកតា ជាដីរបស់រដ្ឋ ហើយពួកគាត់ក៏មិនមែនជា ភាគីទំនាស់ពាក់ព័ន្ធនឹងបណ្តឹងទេ ។

៧.ឮថាដីនេះ ប្រពន្ធលោក យន្ត មីន ទើបតែទិញ តែមិនឈរឈ្មោះទេ ឲ្យអ្នកផ្សេងពីរបីនាក់ បំបែកគ្នាឈរឈ្មោះ ហើយអ្នកទូទាត់លុយ គឺឈ្មោះ មីន កុម្ភៈ ជាកូន យន្ត មីន។

សូមរំលឹកថា កាលពីថ្ងៃទី២៤ មករាកន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់គ្រាប់កាំភ្លើងបង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ដែលតវ៉ា ចំពោះការចុះអនុវត្តសាលដីកា តុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយលោកឧកញ៉ា ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ចំពោះករណីបង្រ្កាបដោយហិង្សា ទៅលើប្រជាពលរដ្ឋនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់មាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ខណៈសព្វថ្ងៃនេះ បណ្ដាប្រទេសធំៗមួយចំនួន លើពិភពលោក កំពុងវាយប្រហារមកលើកម្ពុជា ៕

Facebook Comments

To Top