ព័ត៌មានជាតិ

Breaking-News៖ នាយករដ្ឋមន្រ្តី៖ ការដកមេប៉េអឺម ខេត្តរតនគីរី គឹម រស្មី ពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ ជាការវះកាត់ ប្រកបដោយ ការឈឺចាប់

ភ្នំពេញ ៖ អមដោយព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រកម្ពុជាដែលត្រាស់បង្គាប់ ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី ចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បង្ហោះក្នុងហ្វេសប៊ុកមុននេះបន្តិច សម្តេចបានលើកឡើងថា នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។

អត្ថន័យសម្តេចតេជោ បង្ហោះព្រលប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ថា «នេះគឺជាវះកាត់ប្រកបដោយ ការឈឺចាប់។

នេះជាអភិក្រមទី៥គឺការវះកាត់»។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រលប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ។

ការលុបឈ្មោះ លោក គឹម រស្មី នេះធ្វើឡើងក្រោយពីលោកបានបង្ហាញសកម្មភាពជាសាធារណៈ ចែកលុយដល់កូនៗ ចំនួន៥នាក់នៅថ្ងៃខួបកំណើតរបស់ខ្លួន នាថ្ងៃទី៦ កុម្ភៈ ក្នុងម្នាក់ៗ ១០ម៉ឺនដុល្លារ ដែលសរុបទាំងអស់ ៥០ម៉ឺនដុល្លារ ដើម្បីជាទុនក្នុងការរកស៊ី និងបន្តការសិក្សានៅបរទេស។ សកម្មភាពចែកលុយនេះបានទទួលការរិះគន់យ៉ាងច្រើន ពីសំណាកពលរដ្ឋ ព្រោះប្រាក់មន្រ្តីរាជការមិនច្រើនទេ តែបែរជាមានលុយចែកកូនៗដល់ខ្ទង់ម៉ឺនដុល្លារ ។

ការលុបឈ្មោះ លោក គឹម រស្មី នេះធ្វើឡើងក្រោយពីលោក បានបង្ហាញសកម្មភាព ជាសាធារណៈ ចែកលុយដល់កូនៗ ចំនួន៥នាក់ នៅថ្ងៃខួបកំណើតរបស់ខ្លួន នាថ្ងៃទី៦ កុម្ភៈ ក្នុងម្នាក់ៗ ១០ម៉ឺនដុល្លារ ដែលសរុបទាំងអស់ ៥០ម៉ឺនដុល្លារ ដើម្បីជាទុន​ ក្នុងការរកស៊ី និងបន្តការសិក្សានៅបរទេស។សកម្មភាពចែកលុយនេះ បានទទួលការរិះគន់យ៉ាងច្រើន ពីសំណាកពលរដ្ឋ ព្រោះប្រាក់មន្រ្តីរាជការ មិនច្រើនទេ តែបែរជាមានលុយចែកកូនៗ ដល់ខ្ទង់ម៉ឺនដុល្លារ៕

Facebook Comments

To Top