ព័ត៌មានជាតិ

លោក សយ សុភាព៖ អភិបាលរង ខេត្តព្រះសីហនុ លោក ផៃ ប៊ុន​វណ្ណៈ និងមន្រ្តីពាក់ព័ន្ធ ទំនាស់ដីធ្លី គួរត្រូវដកតំណែង (មានវីដេអូ)

ភ្នំពេញ ៖ អភិបាលរង ខេត្តព្រះសីហនុ លោក ផៃ ប៊ុន​វណ្ណៈ និងមន្រ្តីពាក់ព័ន្ធ ដែលចុះ​ធ្វើកា​វាស់វែ​ដី និងដឹកនាំកម្លាំង សមត្ថកិច្ចបង្រ្កាបដោយហិង្សា លើប្រជាពលរដ្ឋទាក់ទិន បញ្ហាទំនាស់ដីធ្លី​នៅភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ គួរត្រូវបានដកហូតចេញពីតំណែង និងទទួលទោសដោយសារធ្វើការគ្មាន ទំនួលខុសត្រូវ ។

បន្ទាប់ពីសមត្ថកិច្ច​ខេត្ត​ព្រះសីហនុ សង្ស័យមាន​ជន​បាតដៃ​ទី​៣ ​លួច​បាញ់​ប្រជាពលរដ្ឋ ដែល​ទៅ​តវ៉ា​រឿង​ដីធ្លីហើយ​ទម្លាក់កំហុស​ឲ្យ​សមត្ថកិច្ចនោះ ស្រាប់តែកាលពីថ្ងៃទី៦ ខែ កុម្ភៈកន្លងទៅ បានចេញមុខធ្វើសន្និសីទកាសែតមួយ បញ្ជាក់ថាកម្លាំង​សមត្ថកិច្ច ពិតជា​បាន​បាញ់កាំភ្លើង​ប្រមាណ​​ ២០​គ្រាប់ ឡើង​ទៅលើក្នុងពេល​ប្រឈម មុខ​ដាក់គ្នា​ជាមួយ​ប្រជាពលរដ្ឋ ហើយទំនងជា​គ្រាប់​កាំ​ភ្លើង​ ​ដែល​បាញ់​ឡើងលើ​នោះ​ហើយ ដែលធ្លាក់​ត្រូវចំ​ប្រជាពលរដ្ឋ បណ្ដាលឲ្យរបួស ។

ពាក់ព័ន្ធករណីបង្រ្កាបដោយហិង្សា លើបញ្ហាទំនាស់ដីធ្លីនេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ ​ចំពោះ​កិច្ច​ចុះទៅ​ស្រាវជ្រាវ​ ​និង​ស្វែងរក​មន្រ្តីកងរាជអាវុធហត្ថ​ ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​។ មកដល់ពេលនេះ គណៈកម្មការ​ចំពោះ​កិច្ច បាន​រកឃើញ​កងរាជអាវុធហត្ថ​ម្នាក់​​​ ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ និង​បានសម្រេច​​ ដកចេញ​ពី​ក្របខណ្ឌ​។ បច្ចុប្បន្ន គណៈកម្មការ​នេះ កំពុង​បន្ត​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ ។ ការប​ង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ​ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទទួលបានការកោតសរសើរ យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ស្ថាប័នពាក់ព័ន្ធដទៃទៀត គួរហ៊ានបង្កើតគណៈកម្មការ ចុះស្រាវជ្រាវលើ ករណីទំនាស់ដីធ្លីនេះដូចទៅនឹង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ​ចុះទៅ​ស្រាវជ្រាវ​ និង​ស្វែងរក​មន្រ្តីកងរាជអាវុធហត្ថ ​ដែល​ប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​ យកមកដាក់ទោសទណ្ឌ។

សូមរំលឹកថា​ កាលពីថ្ងៃទី២៤ មករាកន្លងទៅ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ដែលតវ៉ា ចំពោះការចុះអនុវត្តន៍សាលដីកា តុលាការកំពូល លើដីវិវាទមួយកន្លែង ជាមួយលោកឧកញ៉ា ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ចំពោះករណីបង្រ្កាបដោយហិង្សា ទៅលើប្រជាពលរដ្ឋនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់មាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ខណៈសព្វថ្ងៃនេះ បណ្ដាប្រទេសធំៗមួយចំនួន លើពិភពលោក កំពុងវាយប្រហារមកលើកម្ពុជា ៕

Facebook Comments

To Top