អន្តរជាតិ

លោក ដូណាល់ ត្រាំថា កូរ៉េខាងជើង នឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើង នៅមុនពេលកិច្ចប្រជុំ កំពូលរវាងលោក និងលោក គីម ជុងអ៊ុនថា ប្រទេស កូរ៉េខាងជើង ដែលស្ថិតក្រោមការដឹកនាំ របស់លោក គីម ជុងអ៊ុន នឹងក្លាយទៅជា មហាអំណាចសេដ្ឋកិច្ច និងរោងចក្រអគ្គិសនី។

លោក ត្រាំ បានឲ្យដឹងតាមរយៈធ្វីតធ័រ របស់លោកថា «លោក គីម ជុងអ៊ុន អាចនឹងបង្កើតការភ្ញាក់ផ្អើលខ្លះ ប៉ុន្តែគាត់ (គីមជុងអ៊ុន) មិនបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះទេ ដោយសារតែខ្ញុំបានដឹង អំពីគាត់រួចទៅហើយ និងយល់យ៉ាងច្រើន អំពីសមត្ថភាពដែលគាត់មាន»។

លោកបន្ថែមថា ប្រទេសកូរ៉េខាងជើង នឹងក្លាយជាមហាអំណាច ផ្នែកសេដ្ឋកិច្ច ដែលខុសពីមហាអំណាចនុយក្លេអ៊ែរ។

សូមបញ្ជាក់ផងដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក និងលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង នឹងជួបគ្នាលើកទី២ នៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើង នៅថ្ងៃទី២៧-២៨ កុម្ភៈនេះ នៅប្រទេស វៀតណាម៕
ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top