អន្តរជាតិ

រថភ្លើងជល់គ្នា នៅអេស្បាញ ស្លាប់ម្នាក់ និងរបួស៩៥នាក់ផ្សេង

ម៉ាឌ្រីដ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី៩ ខែកុម្ភៈនេះបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង៩៥នាក់ផ្សេងទៀត បានទទួលរងរបួស កាលពីថ្ងៃសុក្របន្ទាប់ពីហេតុការណ៍ ការបុកគ្នារវាងរថភ្លើងពីរ ដែលឆ្លងកាត់ពីតំបន់ Manresa និង Sant Vincenç de Castellet នៅភាគខាងកើតអេស្បាញ។

អ្នកដំណើរម្នាក់បានទាក់ទង ទៅកាន់សេវាសង្គ្រោះបន្ទាន់ នៅវេលាម៉ោង១៨និង ២០នាទីល្ងាច ម៉ោងក្នុងស្រុក រាយការណ៍អំពីការប៉ះទង្គិចគ្នា នៃរថភ្លើងចំនួនពីរ ដែលធ្វើដំណើរតាមផ្លូវធម្មតា R-4 នៅក្នុងទីក្រុង Rodalíesដែលភ្ជាប់ទីក្រុងពីរ នៅក្នុងខ្សែក្រវ៉ាត់ ឧស្សាហកម្មសំខាន់ នៃទីក្រុងBarcelona។

នេះជាការបុកគ្នា ក្បាលនឹងក្បាលរវាងរថភ្លើងពីរ ហើយអ្នកបើករថភ្លើងម្នាក់ ដែលជឿជាក់ថា គឺជាអ្នកដែលបានបាត់បង់ជីវិត នេះបើយោងតាមក្រុមហ៊ុន Renfl Operadora ។សេវាសង្គ្រោះបន្ទាន់ ក្នុងតំបន់តាមរយៈគណនី Twitter របស់ពួកគេ បាននិយាយថា មនុស្សសរុបចំនួន៩៥នាក់ បានរងរបួសក្នុងអំឡុងពេល នៃការប៉ះទង្គិចគ្នាលើកនេះ។

ក្រោយហេតុការណ៍នេះផងដែរ នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez បានចេញមកសម្តែង ចូលរួមមរណទុក្ខ ចំពោះជនរងគ្រោះ និងគ្រួសារសពផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top