អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស មកដល់ទីក្រុង Dublin ដើម្បីបើកកិច្ចពិភាក្សា

Dublin: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី៩ ខែកុម្ភៈនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានធ្វើដំណើរមកដល់ទីក្រុង Dublin កាលពីយប់ថ្ងៃសុក្រ ដើម្បីពិភាក្សាជាមួយ សមភាគី នៃប្រទេសអៀរឡង់ គឺលោក Leo Varadkar។

យោងប្រភពដដែលនេះ បានរាយការណ៍ថា លោកស្រី May បានមកដល់កសិដ្ឋាន Farmleigh House ជាផ្ទះសំណាក់របស់រដ្ឋជាផ្លូវការ នៅភាគខាងលិច នៃទីក្រុង Dublin នៅម៉ោងប្រហែល៨និង៣០នាទីយប់ ម៉ោងក្នុងស្រុក និងវាក៏ជាកន្លែង ដែលលោកស្រី នឹងធ្វើការពិភាក្សា រយៈពេលពីរម៉ោង ជាមួយសមភាគីលោក Varadkar ក្នុងឱកាសទទួលទាន អាហារពេលល្ងាច ឯកជនមួយផងដែរ។

នឹងមិនមានសន្និសីទ សារព័ត៌មានរួមគ្នាទេ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ។ មុនពេលការមកដល់ កាលពីខែឧសភាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីលោក Varadkar ថាគាត់នឹងមិនពិភាក្សាគ្នា ស្តីអំពីបញ្ហា Brexit ឡើយ នៅពេលគាត់ជួបជាមួយ លោកស្រីMay៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top