ព័ត៌មានជាតិ

ថ្នាំ និងការពង្រីក លិង្គបុរស ៖ អ្វីដែលអ្នកគួរដឹង និងប្រុងប្រយ័ត្ន

អ៊ិនធឺរណែត មានភាពពេញនិយម ជាមួយការដាក់លក់អ្វីៗគ្រប់យ៉ាង ​រាប់ចាប់តាំងពីថ្នាំគ្រាប់ពន្លូតលិង្គ ដែលអះអាងថា អាចបង្កើនប្រវែង និងទំហំនៃភាពជាបុរសរបស់អ្នក។ ប៉ុន្ដែ តើការព្យាបាលទាំងនេះ មានប្រសិទ្ធភាពដែរឬទេ?

ការព្រួយបារម្ភអំពីទំហំលិង្គរបស់បុរស បានបង្កឲ្យមានឧស្សាហកម្ម ពិភពលោករាប់លានដុល្លារ ប៉ុន្តែ វាមិនត្រូវបានគេបញ្ជាក់ និងបង្ហាញថាជា “ផលិតផលបង្កើនកំលាំងបុរស” ពិតប្រាកដនោះទេ។

ខណៈពេលដែលបុរសជាច្រើនបារម្ភថា លិង្គរបស់ពួកគេតូចពេក ការស្រាវជ្រាវបានបង្ហាញថា លិង្គរបស់បុរសភាគច្រើន មានលក្ខណៈធម្មតា ហើយពួកគេមិនចាំបាច់ព្រួយបារម្ភនោះទេ។ សាស្ត្រាចារ្យ Kevan Wylie ជាអ្នកពិគ្រោះយោបល់ ខាងថ្នាំផ្លូវភេទនិយាយថា បុរសដែលមានការព្រួយបារម្ភ អំពីទំហំលិង្គរបស់ពួកគេ គួរតែពិចារណានិយាយ ជាមួយអ្នកជំនាញសុខភាព មុនពេលពិសោធន៍ខ្លួនឯង ជាមួយនឹងការព្យាបាល ឬថ្នាំ ដែលភាគច្រើនគ្មានប្រសិទ្ធភាព ថ្លៃ និងមានគ្រោះថ្នាក់។

គាត់និយាយថា បុរសជាច្រើនដែលបារម្ភពី ទំហំនៃលិង្គរបស់ពួកគេ ជាទូទៅមានបញ្ហានៃរាងកាយទាំងមូល។ អ្វីដែលកើតឡើងគឺថា ពួកគេមានទំនោរផ្តោតលើរូបភាព មិនល្អរបស់ខ្លួនលើលិង្គរបស់ពួកគេ។

ជារឿយៗ ការពិគ្រោះយោបល់អាចធ្វើឲ្យ អ្នកជំងឺមានភាពខុសប្លែក ដោយបង្កើតការគោរព ខ្លួនឯងដោយកែតម្រូវទស្សនៈ មិនត្រឹមត្រូវអំពីរូបរាងកាយ និងរៀនបន្ថែមទៀតអំពីអ្វី ដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍។

ខណៈពេលដែលអ្នកមិនអាចធ្វើបានច្រើន ដើម្បីពង្រីកលិង្គរបស់ អ្នកដោយសុវត្ថិភាពនោះ មានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ ជឿជាក់លើខ្លួនអ្នក ដូចជា៖

-ថែរក្សាលិង្គឲ្យ មានសុខភាពល្អ និងស្រស់ស្អាត ហើយគ្មានក្លិនរំខាន
-សម្រកទម្ងន់ – វាអាចធ្វើឲ្យលិង្គរបស់អ្នកមើលទៅធំជាងមុន
-ថែរក្សារាងកាយ និងសុខភាពឲ្យបាន​ សមសួនស្រស់ស្អាត និងមានភាពទាក់ទាញផ្លូវភេទ ៕

ប្រភព៖ www.health.com.kh

Facebook Comments

To Top