អន្តរជាតិ

ចាប់ខ្លួនជនសង្ស័យ ៣នាក់ ដែលសង្ស័យសម្លាប់ អ្នកកាសែតអាហ្វហ្គានីស្ថាន ២រូប

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ជនសង្ស័យដ៏សំខាន់ចំនួន ៣នាក់ត្រូវបានចាប់ខ្លួនបាន កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលគិតទៅមិនតិចជាង ៤៨ម៉ោងនោះទេ បន្ទាប់ពីមានអំពើឃាតកម្ម កើតឡើងទៅលើអ្នកកាសែត ក្នុងស្រុករបស់ប្រទេស អាហ្វហ្គានីស្ថានចំនួន ២រូប ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ក្រុមប៉ូលិសជំនាញជាតិ អាហ្វហ្គានីស្ថាន បានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៣នាក់ នៅខេត្ត Takhar ភាគឦសាន ដោយបានធ្វើការចោទប្រកាន់ថា ជាឃាតករសម្លាប់អ្នកកាសែត ២រូប បម្រើការនៅក្នុងស្ថានីយវិទ្យុ ក្នុងស្រុកមួយ នៅក្នុងខេត្ត Takhar” ។

គេបានដឹងថា យ៉ាងហោចណាស់អ្នកកាសែតចំនួន ១៥នាក់ ត្រូវគេសម្លាប់នៅក្នុង ឧប្បត្តិហេតុផ្សេងៗគ្នា នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងឆ្នាំ២០១៨ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top